ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាស្រី Diana Flipo ដែលបច្ចុប្បន្ននេះនាងមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈនោះទេ ហើយសព្វថ្ងៃនេះនាងក៏មានមុខជំនួញជាច្រើនទៀតគ្រប់គ្រងនៅក្នុងដៃផងដែរ។

ដោយឡែកស្រាប់តែថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល បន្ទាប់ពីឃើញ Diana បានចេញមុខប្រកាសអង្វរដល់មហាជន និងអ្នកគាំទ្ររបស់នាងឱ្យជួយ បន្ទាប់ពីនាងត្រូវបានជនមិនស្គាល់មុខលួច hack យកគណនី IG ផ្ទាល់របស់នាង ដែលបង្កើតឡើង សម្រាប់ធ្វើមុខជំនួញលក់តែទឹកដោះគោ។
ក្នុងនោះនាងបានប្រកាស សុំឱ្យអ្នកគាំទ្រទាំងអស់ជួយ Report ផេកក្នុងគណនី IG សម្រាប់លក់តែទឹកដោះគោនោះម្នាក់មួយ ព្រោះមកទល់ពេលនេះនាងបានប្រើគ្រប់វិធីអស់ហើយ តែមិនអាចទទួលបានគណនីនោះត្រឡប់មកវិញទេ៕
សូមទស្សនារូបភាពដូចខាងក្រោមនេះ៖





អត្ថបទដោយ៖ស៊ីវលី