កំពុងក្លាយជាអ្នកម្តាយដែលស្រស់ស្អាត់បំផុត ដែលនរណាៗក៏និយាយក្នុងដល់ពេលបច្ចុប្បន្ននោះ សម្រាប់តារាសម្តែងស្រី duearisara ដែលទើបមានពត៌មានល្អៗស្ទួនៗមក Surprise ហ្វែនៗនិងមិត្តភក្តិគ្រប់គ្នា។ ក្នុងថ្ងៃកំណើតគម្រប់ ៣២ ឆ្នាំនាងទិញកាដូតម្លៃថ្លៃមហាសាលអោយខ្លួនឯងដោយប្រើលុយសុទ្ធផ្ទាល់ខ្លួន។
ថ្ងៃទី ១៥ ខែមិថុនា ជាថ្ងៃកំណើតរបស់ duearisara ហើយក្នុងថ្ងៃដ៏វិសេសវិលាសនេះនាងបាផុសរូបខ្លួនជាមួយឡានម៉ាកល្បីទាន់សម័យ ហាយសូមួយព្រមជាមួយ Caption សសេរថា “𝐇𝐁𝐃 𝐓𝐎 𝐌𝐄♥︎ 𝟏𝟓.𝟎𝟔.𝟐𝟎𝟐𝟐 ឆ្នាំនេះមានរបស់ច្រើនណាស់ដែលបានចូលមកធ្វើអោយជីវិតរបស់ខ្ញុំផ្លាស់ប្តូរ និងរីកចំរើន … ឆ្នាំនេះសុំទិញរបស់មួយនេះអោយខ្លួនឯងក្នុងតម្លៃធូៗជាង ២០លានបាត…🥰🫣 𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐭𝐨 𝐦𝐞, 𝐦𝐲 𝐬𝐞𝐥𝐟 𝐚𝐠𝐚𝐢𝐧♡︎ #រៀនស្រលាញ់អ្នកដ៏ទៃហើយក៏ត្រូវរៀនស្រលាញ់ខ្លួនឯង”។
បន្ទាប់ពីតារាស្រីបានផុសហើយគ្រប់ពត៌មានកំសាន្តបានចុះនិយាយពីសម្តែរបស់នាងដែលបាននិយាយថាឡានតម្លៃធូៗ (ធូៗរបស់នាងគឺថ្លៃកប់សារីខ្សម្រាប់អ្នកដទៃ នាងមានសាហាវ)។ ចំណែកហ្វែនៗនិងមិត្តភក្តិទាំងអស់របស់តារាស្រីបាននាំគ្នាចូលមកខមមិនជូនពរថ្ងៃកំណើត សសើរពីសម្រាស់របស់ម្ចាស់ឡាន និងឡានថ្មីនោះយ៉ាងច្រើនកុះករ។ យើងទាំងអស់គ្នាក៏សូមជូនពរអោយតារាស្រីមានក្តីសុខបែបនេះជារៀងរហូត Happy Birthday duearisara!!
អត្ថបទដោយ សា





