ដំបូងគិតថាចប់គ្នាល្ៗអ តែពេលនេះទំលាក់កំហុសអោយគ្នាទៅវិញ!! លោក hanongh ចេញមុខនិយាយប្រាប់ថា nichaphatc អោយសម្ភាសន៍មិនពិតទេ!
រឿងដ្រាម៉ាបែកបាក់គ្នារបស់តារាវ័យក្មេងពីរនាក់រវាងលោក hanongh ប្អូនរបស់លោក Boy_Pakorn ជាមួយតារាចម្រៀងស្រី nichaphatc ត្រូវបានគេគិតថាចង់គ្នាដោយសវត្ថិភាព ប៉ុន្តែថ្មីៗនេះរឿងរ៉ាវមិនចប់ទេលើសពីនេះទៅទៀតបានក្លាយជារឿងធំដែលធ្វើអោយមហាជនយល់ច្រឡំនាំគ្នារិះគន់លោក hanongh ជាកំហុក។
បន្ទាប់ពីតារាស្រី nichaphatc បានចេញមុខអោយសម្ភាសន៍នៅក្នុងកម្មវិធី Club Friday អធិប្បាយពីមូលហេតុដែលបណ្តាលអោយអ្នកទាំងពីរសម្រេចចិត្តបែកគ្នាដែលនិយាយចុះនិយាយឡើង ធ្វើអោយអ្នកស្តាប់ចាប់ផ្តើមគិតថាគ្រប់យ៉ាងមកពីលោក hanongh (រឿងច្រើន ប្រច័ណ្ឌច្រើន ហាមសូម្បីរឿងស្លៀកពាក់) ដោយបាននាំគ្នាជេរិះគន់ប្រើពាក្យាអាក្រក់ៗជាច្រើន។
ថ្មីៗនេះលោក hanongh បានចេញមុខមកអោយសម្ភាសន៍បន្តពីអតីតមិនស្រីថា នាងនិយាយតែចំនុចដែលនាងគិតតែម្នាក់ឯងតែប៉ុននោះ។ តាមការពិតទៅមានចំនុចច្រើនទៀតដែលយើងទាំងពីរបានចរចា ចុះសម្រុង ហើយមិនបានប្រាប់អោយគ្រប់គ្នាជាសាធារណ:នោះឡើយ រឿងរ៉ាវមានច្រើនជាងនេះប៉ុន្តែខ្ញុំសុំមិននិយាយទេព្រោះស្នេហាលើកនេះវាចប់អស់ហើយ។ សូមអោយគ្រប់គ្នាដែលតាមដានពត៌មានរបស់យើងស្តាប់ពត៌មាន និងបទសម្ភាសន៍ទាំងអស់ដោយប្រើវិចារណញ្ញាណ ។
អត្ថបទដោយ សា





