ស្នេហាចាប់ផ្តើមពី Friendzone គឺល្អអីចឹង!! gxxod​-richyoranate ស្រលាញ់គ្នាបែបនរណាៗក៏ច្រណែននឹងពួកគេ!

ចាត់ទុកជាគូស្នេហ៍តារាដែលគ្មានរឿងអាស្រូវសូម្បីម្តងចាប់តាំងពីប្រកាសផ្លាស់ប្តូរទំនាក់ទំនងពីមិត្តភក្តិជិតដិតមកជាសង្សារនឹងគ្នាជាសាធារណ:។ ដោយចាប់តាំងពីនេះនោះមក gxxod​-richyoranate រក្សាក្តីស្រលាញ់របស់ពួកគេជាលក្ខណ:ឯកជនបំផុត ហើយចុងក្រោយខ្លាចគ្រប់គ្នាគិតច្រើនពួកគេទើបតែបានផុសរូបគូដ៏គួរអោយស្រលាញ់នៅក្នុងអ៊ិនស្តាក្រាម។

gxxod​-richyoranate មិនដែលសំញែងស្នេហា មិនដែលប្រកាសថាខ្លួនជាមនុស្សងប់ងល់ តែក៏មិនដែលបណ្តោយអោយឃ្លាតឆ្ងាយពីគ្នាយូដល់ថ្នាក់មិនបានជួប ឬមិនផុសទិដ្ឋភាពស្នេហាអោយគ្រប់គ្នាបានកំសាន្តនោះដែល។ ពេលនឹកខ្លាំងក៏ផុសប្រាប់ថានឹក គ្រប់រូបដែលភាគីនីមួយៗផុស ម្ខាងទៀតតែងតែចូលខមមិនសសើរ និងឆ្លើយតបជានិច្ច។

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថាគូស្នេហ៍តារាមួយគូនេះពួកគេមានតែរឿងប្រាប់ថាស្រលាញ់គ្នាមកចែករំលែកអោយហ្វែនៗបានឃើញតែប៉ុននោះ រឿងមិនចុះសម្រុង មិនយល់ចិត្ត ត្រូវនិយាយគ្នារឿងត្រូវផ្លាស់ប្តូរខ្លួនដើម្បីស្នេហាគឺសូន្យតែម្តង។ មូលហេតុដែលបណ្តាលអោយពួកគេមានតែភាពចុះសម្រុង មានតែស្នេហាស្រស់ស្រាយបែបនេះពីព្រោះធ្លាប់ជាមិត្តនឹងគ្នា ដឹងពីគ្នា យល់ចិត្តគ្នាយ៉ាងស៊ីជម្រៅរួចជាស្រេចអស់ហើយ។

អត្ថបទដោយ សា