ពិភពលោកលិចលង់ដោយសាទឹកភ្នែករបស់ ARMY!! BTS យំកណ្តាលកម្មវិធី ប្រកាសដំណឹងថាពួកគេនឹងចែកជើងគ្នា!!

យប់ម្សិលមិញជាយប់ដែលធ្វើអោយប្រព័ន្ធអ៊ីនធឺណែតទូទាំងពិភពលោកគាំង ក៏ដូចជាពោរពេញដោយអ៊ីម៉ូជិយំសោល សម្រក់ទឹកភ្នែកក្រោយពេលខ្លីបវីដេអូ BTS Festa 2022 ត្រូវបានគេផុសអោយគ្រប់គ្នាបានទស្សនា។ អ្នកគាំទ្ររបស់ក្រុម BTS ទាំងអស់យំតាមអាយដលដែលព្យាយាមខាំមាត់ប្រកាសប្រាប់ពីដំណឹងដែលហ្វែនៗមិនដែលរំពឹងទុកថានឹងកើតមាន។

ដំណឹងដែល BTS យកមកប្រកាសប្រាប់អ្នកគាំទ្រក្នុងថ្ងៃគម្រប់ខួប ៩ឆ្នាំរបស់ក្រុមពួកគេនោះគឺ “ពួកគេនឹងផ្អាកការងារជាក្រុម BTS ហើយចែកជើងគ្នាធ្វើការងារដែលខ្លួនចង់ធ្វើរៀងៗខ្លួនមួយរយ:ដោយមិនមានកំណត់ថានឹងត្រឡប់មករួមក្រុមវិញនាពេលណានោះទេ”។

After Footer (Active) - damrei Mr1 Zone2



សមាជិកទាំងអស់យំ សម្រក់ទឹកភ្នែក រំលឹករឿងចាស់ៗដែលធ្លាប់ធ្វើជាមួយគ្នា ធ្លាប់ធ្វើជាមួយហ្វែនៗរបស់ក្រុម BTS (Armys) ហើយឈឺចាប់ដែលត្រូវប្រកាសពត៌មាននេះអោយគ្រប់គ្នាបានដឹង ពួកគេបារម្មណ៍ខ្លាច Army ខកបំណងហើយខូចចិត្ត។ វីដេអូប្រាប់ដំណឹងរបស់ក្រុម BTS ពេលនេះបានក្លាយ #1 ON TRENDING នៅក្នុងបណ្តាញសង្គមពីព្រោះវាជារឿងដែលធ្វើអោយពិភពលោកទាំងមូល Shocked !!

អត្ថបទដោយ សា