ពិតជាមិនធម្មតាទេ Kimberly បានរួមការងារជាមួយតារាស្រីល្បីសមាជិក BLACKPINK សប្បាយចិត្តស្ទើរហោះ…..! មានវីដេអូ
រូបភាពនិងសកម្មភាពសណ្ដុំចិត្ត (2Kim) Kimberly និង Kim Jisoo សមាជិក BLACKPINK ជួបគ្នាម្ដងទៀតហើយ លើកនេះញញឹមអោយគ្នាយ៉ាងស្រស់ស្រាយសប្បាយចិត្តខ្លាំងបំផុត
អាចនិយាយបានថាសកម្មភាពរបស់អ្នកទាំងពីរធ្វើអោយហ្វេនៗអ្នកគាំទ្រទាំងសងខាង Kimberly និង Blinks ញញឹមដាក់គ្នាស្ទើរតែប្រះថ្ពាល់អស់ទៅហើយ ជាមួយនិងរូបភាពស្មាប៉ះស្មាគ្នារវាង Kimberly និង Kim Jisoo BLACKPINK ជាក្រុមតារាស្រីល្បីទូទាំងពិភពលោក នៅក្នុងពិធីជប់លៀងអាហារពេលល្ងាចដើម្បីអបអរការចាប់ផ្តើមប្រមូលផ្ដុំ Beautés du Monde ការប្រមូលគ្រឿងអលង្ការលំដាប់ខ្ពស់ពី Cartier ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ
ដោយវគ្គអង្រួនបេះដូងអ្នកគ្រប់គ្នានោះគឺត្រង់កន្លែងដែរកញ្ញាទាំងពីររូបបានជួបមុខគ្នាក្នុងកម្មវិធី ក្នុងស្ទាយតុបតែងខ្លួនដ៏ស្រស់ស្អាតមិនចាញ់គ្នា ហើយអ្នកទាំងពីរមានការរាក់ទាក់ដាក់គ្នានិយាយចរចាគ្នាពោរពេញទៅដោយស្នាមញញឹមនិងសំលេងសើចយ៉ាងគួអោយស្រលាញ់ សកម្មភាពទាំងអស់នេះធ្វើអោយហ្វេនៗសប្បាយចិត្តផ្ញើរបេះដូងផ្ញើរមេដៃអោយអ្នកទាំងពីរគ្មានស្ទាក់ស្ទើរអ្វីបន្ទិចណានោះទេ ថែមទាំងសរសើរពីររូបសម្រស់របស់អ្នកទាំងពីរទៀតផង
អត្ថបទដោយ : នីត្តា


















