កូនស្រី Mew Nittha ទើបតែអាយុបានប៉ុន្មានខែសោះអាចធ្វើរឿងនេះតាមម្ដាយបានយ៉ាងល្អទៅហើយ! មានរូបភាព

ភ្លេចខ្លួនតែមួយភ្លេតសោះអាយុ 9 ខែហើយសម្រាប់អូន Marin កូនស្រីដំបូងរបស់អ្នកម៉ាក់រូបស្រស់ Mew Nittha និងលោកប៉ាពូកែញញឹមហៃសូ Saint Tharapuch 

ហើយជាក់ស្ដែងខាងអ្នកម៉ាក់រូបស្រស់ក៏បានឆ្លៀតឱកាសនាំយករូបភាពគួអោយស្រលាញ់របស់កូនស្រី ខណៈពេលកូនស្រីជាទីស្រលាញ់គម្រប់អាយុបាន 9 ខែយ៉ាងពេញលេញ អូន​Marin ថតរូបចែកចាយស្នាមញញឹមដល់បណ្ដារបងៗពូមីង អមជាមួយនិងឃ្លាថា “I’m nine (months) now”

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែយើងអាចឃើញពីភាពគួអោយស្រលាញ់របស់ព្រះនាងតូចក្នុងគ្រួសារមួយនេះទេ តែយើងក៏នៅបានឃើញពីភាពរីកលូតលាស់និងសមត្ថភាពរបស់អូនតូចបានយ៉ាងច្បាស់ផងដែរ ដូចរូបភាពដែលម៉ាក់ៗយកមកបង្ហោះនិង Marin បានធ្វើស្ទាយថតរូបយ៉ាងស្រស់ស្អាតប្រៀបបាននិងអ្នកបង្ហាញម៉ូតអាជីពអញ្ចឹង នេះបង្ហាញអោយឃើញច្បាស់ថាកាត់តាមម៉ាក់ៗគ្មានខុសទេចា

ចំណែកឯខាងអ្នកម៉ាក់វិញ ក៏ខ្នាញ់និងកូនស្រីរបស់ខ្លួនខ្លាំងណាស់ដែរខមិនពីស្ទាយថតរូបរបស់កូនស្រីខ្លួនថា “9ខែហើយសុំឈរថតរូបបែបធម្មតាៗណាចា, ថតធ្វើអត់ដឹង” រឿងនេះធ្វើអោយអ្នកគាំទ្រខ្នាញ់ទូទាំងប្រទេសហើយកូនស្រី

អត្ថបទដោយ : នីត្តា