ជាការពិតណាស់ ក្រោយពេលតារាស្រី Pearwah បានចេញមុខបកស្រាយការបែកបាក់គ្នាជាមួយ Nong ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា ខាងប្រុសទទួលយកអតីតកាលនាងមិនបាន និងពូកែប្រច័ណ្ឌ ហាមនាងមិនឱ្យស្លៀកសិចស៊ី ថែមទាំងមិនចូលចិត្តឱ្យនាងមានមិត្តភក្តិប្រុស រហូតនាងទ្រាំទៀតមិនបាន ស្របពេលមានជំងឺធ្លាក់ទឹកចិត្តទៀតនោះ មហាជនជាច្រើនក៏រិះគន់ទៅលើតារាប្រុស Nong យ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញក្រោយពេលមានមតិរិះគន់ជាច្រើនបន្ដបន្ទាប់មក ថ្មីៗនេះ តារាប្រុស Nong ក៏បានចេញមុខបកស្រាយលើកដំបូងយ៉ាងដូច្នេះថា៖
«តាមពិតទៅមានមូលហេតុច្រើនជាងនេះ លោកព្រមទទួលស្គាល់ថា មានឈ្លោះគ្នាខ្លះដែរ ហើយវាជារឿងធម្មតារបស់មនុស្សជាសង្សារនឹងគ្នា ចំណែករឿងថាលោកជាមនុស្សពូកែប្រច័ណ្ឌ ពូកែរករឿងនោះ វាពិតជាមានរឿងច្រើនទៀតនៅពីក្រោយ តែលោកសុំមិននិយាយនោះទេ ព្រោះវាចប់ទៅហើយ។ ម្យ៉ាងទៀត លោកក៏ផ្តល់ក្តីស្រឡាញ់យ៉ាងពេញទំហឹងចំពោះស្នេហា ២ឆ្នាំកន្លងមកនេះដែរ តែដោយសារតែមានរឿងខ្លះមិនយល់ចិត្តគ្នា ទើបមានលទ្ធផលបែបនេះ»
មិនត្រឹមតែប៉ុនណោះ លោកបានបន្ថែមទៀតថា «ចំពោះមតិរិះគន់កន្លងមកនោះ លោកសុំមិននិយាយនោះទេ ព្រោះវាចប់ទៅហើយ ប៉ុន្តែលោកក៏បានយកការបញ្ចេញមតិរបស់មហាជនខ្លះមកកែប្រែខ្លួនឯងផងដែរ ហើយមតិខ្លះមិនល្អ លោកក៏ទុកវាចោល សរុបទៅមហាជនប្រហែលមិនដឹងការពិតនោះទេ គឺមានតែលោកប៉ុណ្ណោះ ដែលដឹង និង យល់គ្រប់យ៉ាងពីរឿងនេះ»៕
សូមទស្សនារូបភាពដូចខាងក្រោមនេះ៖





អត្ថបទដោយ៖ស៊ីវលី