Wow wow..Duearisara ទទួលបានកាដូពិសេសពីអនាគតស្វាមី!! សាឡនផ្ទាល់ខ្លួននៅលើ Condo តម្លៃរាប់សិបលាន!

ទិញឡានតម្លៃជាង ២០លានបាតអោយខ្លួនឯងនៅធ្វើអោយហ្វែនៗភ្ញាក់ផ្អើលមិនទាន់គ្រប់គ្នាទេសម្រាប់តារាស្រីដែលកំពុងត្រៀមខ្លួនរៀបកា  duearisara ចុងក្រោយក្នុងឧកាសថ្ងៃខួបកំណើតគម្រប់ ៣២ ឆ្នាំអនាគតស្វាមីរបស់នាងលោក @jetsetseb បានរៀបចំកាដូមួយនេះជូននាងដែលធ្វើអោយអ្នកគាំទ្រវ៉ៅវលើសដើម។

ឆ្នាំនេះមិនដឹងអោយអ្វីនោះទេព្រោះរបស់មានតម្លៃជាសម្ភារ:ផ្សេងៗតារាស្រីនាងមានសមត្ថភាពទិញដោយខ្លួនឯង ហើយក៏មានក្នុងស្តុករួចអស់ហើយ លោក @jetsetseb ក៏សម្រេចចិត្តទិញបន្ទប់ក្នុងខុនដូហាយសូ Renovate អោយក្លាយជាន្ទប់សាឡន និង ស្បាសោណា បែបឯកជនអោយអនាគតភរិយាតែម្តង។

After Footer (Active) - damrei Mr1 Zone2

ប៉ាប៉ាថ្មីថ្មោងជួលជាងរៀបចំតុបតែង ផ្តល់គំនិតឌីសាញដោយខ្លួនឯងទាំងអស់ក្នុងរយ:ពេលដល់ទៅពីរខែដោយមិនអនុញ្ញាតអោយ duearisara បានឃើញសូម្បីបន្តិច។ ក្រោយពេលបានឃើញក្នុងថ្ងៃកំណើតនាងសប្បាយចិត្តខ្លាំងមែនទែន ពីព្រោះអនាគតស្វាមីរបស់នាងបានយកសុទ្ធតែរបស់ដែលនាងចូលចិត្តមកដាក់ក្នុងបន្ទប់ដ៏ពិសេសនោះ មានឆ្លាក់ឈ្មោះរបស់តារាស្រីនៅលើសម្ភារ:គ្រប់យ៉ាង។ អាចនិយាយបានថា Exclusive, VVIP បំផុតតែម្តងហើយកាដូថ្ងៃកំណើតឆ្នាំនេះ។

អត្ថបទដោយ សា