អធ្យាស្រ័យ davikah សុំជួយបកស្រាយរូបនេះបន្តិច!! រូបតារាស្រីស្និតស្នាលជាមួយតួឯកប្រុសដទៃបែកធ្លាយបានដោយរបៀបណា!
សង្កេតមើលផុសនៅក្នុងអ៊ិនស្តាក្រាមតួឯកប្រុសស្រីរបស់រឿង “คืนนับดาว ឬ Astrophile” មកមួយរយ:ធំមកដែលហើយសង្កេតឃើញថាកញ្ញា davikah និងលោក bbrightvc ស្និតស្នាលគ្នាខ្លាំង។ ពួកគេតែងតែបង្ហោះរូបគូជាមួយ Caption ស្នេហានិងខមមិនលើរូបរបស់គ្នានឹងគ្នាទៅវិញទៅមកជានិច្ច មិនអោយចន្លោះសូម្បីមួយរូប។
ថ្ងៃនេះបណ្តាញសង្គមទាំងមូលភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញរូបគូចុងក្រោយរបស់ពួកគេ កាយវិការបស់តារាស្រីប្រុសទាំងពីរដួងនេះស្និតស្នាលគ្នាខ្លាំងជ្រុលពេកហើយ វាបណ្តាលអោយគ្រប់គ្នាយល់ច្រឡំថារូបជាសង្សារដែលកំពុងអោបថើបបង្អួតភាពផ្អែមល្ហែម។ ឃើញហើយហ្វែនៗនាំគ្នាបារម្មណ៍ពីទឹកចិត្តរបស់លោក Terchanthavit ជាមិត្តប្រុសរបស់ davikah ជាខ្លាំងមិនដឹងថាគាត់គិតវែងឆ្ងាយដល់ណាហើយទេពេលនេះ។
ទោះបីរូបភាព និង Caption អាចធ្វើអោយហ្វែនៗច្របូកច្របល់ប៉ុន្តែបេះដូងរបស់តារាស្រីដែលមានចំពោះមិត្តប្រុសមិនប្រែប្រួលនោះឡើយ នាងមានតែពូ តឺតឺ តែម្នាក់គត់។ សម្រាប់រូបភាពជិតស្និតផ្សេងៗដែលទាំង davikah និង bbrightvc នាំគ្នាព្យាយាមផុសវាគ្រាន់តែជាផ្នែកមួយនៃការផ្សព្វផ្សាយរឿងរបស់ពួកគេ ក៏ដូចជា Fan Service តែប៉ុននោះ។
អត្ថបទដោយ សា





