តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមនិងជាម៉ូដែលស្រស់ស្អាតស៊ិចស៊ីក្នុងសិល្បៈថៃនាង Kwang Wanpiya បង្ហោះសារសម្ដែងការមិនពេញចិត្ត ក្រោយពីបានទៅញុាំអាហារនៅភោជនីយដ្ឋានមួយកន្លែងឯបរទេស តែទទួលបានសេវាកម្មមិនគប់ចិត្ត មិនសមនឹងតំលៃដែលនាងបានចំណាយ។
ដោយកន្លែងដែល Kwang ទើបបានទៅដើរកំសាន្ដនាពេលថ្មីៗនេះគឺទីក្រុងឌូបៃដ៏ស្រស់ស្អាត និងបានចូលញុាំអាយុរក្នុងភោជនីយដ្ឋានដ៏ល្បីឈ្មោះមួយកន្លែងនៅទីនោះផងដែរ។ ញុាំរួចរូបនាងក៏ចង់បានរូបភាពទុកជាទីរលឹក តែស្រាប់តែត្រូវបានអ្នករត់តុនៅទីនោះ ឃាត់មិនឲថត និងបានឲនាងចេញពីហាងផងដែរ។ ទើប Kwang មិនសុខចិត្តសុំរិះគន់ហាងល្បី ដោយនាងបានសសេរថា សេវាកម្មអន់ បុគ្គលិកឈ្លើយ ថែមនាងបាននិយាយថាធ្វើមើតែឯងទៅសុំគេស៊ី ទៅញុាំអស់លុយសោះហ្នឹង។ នេះជាពាក្យរិះគន់មកលើហាងរបស់ តារាស្រីនាង Kwang ចំពោះហេតុការណ៍ដែលបានជួប រឿងពិតឬមិនពិតយ៉ាងណានោះមិនទាន់មានការឆ្លើយតបពីហាងមួយនេះនៅឡើយទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ