Nadech សារភាពថាធ្លាប់និយាយរឿងរៀបការជាមួយនិង Yaya ហើយតែមិនព្រមប្រាប់ថ្ងៃទេតែបោះពាក្យសម្ដីមួយឃ្លារនេះថា…..! មានវីដេអូ

ជាគូរស្នេហ៍មួយគូរទៀតដែលពេលនេះស្នេហាកំពុងជនលិចបេះដូងអស់ហើយ សម្រាប់តារាសម្ដែងប្រុសស្រីយ៉ាង Yaya Urassaya ជាមួយនឹងកំលោះរូបសង្ហា Nadech Kugimiya ដោយនៅពេលថ្មីៗនេះ (15​ មិថុនា 2022) Nine Entertainment បានបង្ហាញបទសម្ភាសន៍របស់អ្នកទាំងពីរពីភាពរីកចម្រើនទំនាក់ទំនងរវាងអ្នកទាំងពីរ ក្រោយពីជួយធ្វើ surprise សុំរៀបការរបស់មិត្តសម្លាញ់ Mak Prin – Kimberly

នៅពេលសំនួរសួរថាមានគិតខ្លះឬនៅក្នុងការធ្វើ surprise សុំរៀបការ ខាងប្រុសឆ្លើយថា បន្ទិចទៀតនិងដឹងហើយថាបែបណា វាជារឿងដែលត្រូវលាក់ទុក បើមិនអញ្ចឹងទេ Yaya ធ្វើម៉េចនិងភ្ញាក់ផ្អើលទៅបើប្រាប់ពេលនេះ តែបើសួរថាមាននិយាយគ្នាខ្លះឬនៅ រឿងនិងក៏បាននិយាយខ្លះៗដែរហើយ

After Footer (Active) - damrei Mr1 Zone2

រឿងគ្រូទាយថាឆ្នាំក្រោយនិងរៀបការ នោះគឺជារឿងរបស់គ្រូទាយ យើងត្រូវគិតខ្លួនឯងជាមុនសិន ហើយចាំទៅព្រឹក្សាដេញវេលាជាក្រោយតាមប្រពៃណីថៃ តាមពិតទៅយើងឃើញគ្នារាល់ថ្ងៃក៏ក្ដីសុខណាស់ទៅហើយ

ចំណែកឯខាងស្រីតបសំនួររឿងរៀបការឆ្នាំក្រោយថា “ខ្ញុំមិនអាចជ្រើសរើសនោះទេ រងចាំគាត់សុំសិន” ថ្ងៃនេះសុំប្រគល់អោយខាងប្រុសឆ្លើយទាំងអស់ ចំណែកឯរឿងត្រៀមខ្លួន ដោយស្ថានភាពមុននេះទំនេរខ្លាំងណាស់ តែនៅសុខៗការងារក៏ចូលមកសំរុកយកៗ គ្រាន់តែគិតដល់ឆ្នាំក្រោយក៏មានអារម្មណ៍ថាហាត់និងការងារណាស់ទៅហើយ មានតែចាំមើលសិនថាឆ្នាំក្រោយយ៉ាងម៉េចសិន ចំណែកឯខាងចាស់ទុំក៏អត់មានដាក់សម្ពាធអ្វីដែរ មុននិង Nadech និយាយបង្អាប់ថា “សម្ពាធខ្លាំងគឺខាងបងនិងហើយ”

សម្រាប់រឿងតែងមុខតែងខ្លួនរាល់ថ្ងៃដើម្បីត្រៀមអោយហើយក្នុងការសុំរៀបការ ខាងស្រីឆ្លើយថា ខ្លួនជាមនុស្សម្នាក់ពេលដើរលេងត្រូវតែស្អាត ត្រៀមឈុតសម្រាប់រាល់ថ្ងៃរួចស្រេចទៅហើយ ថែមទាំងរៀបចំកាបូបអោយ Nadech ទៀតផង ដូច្នេះហើយ ប្រសិនបើមានអ្វីខុសធម្មតាក៏ដឹងបានថាឈុតនេះស្អាតជាងខុសថ្ងៃធម្មតា

រឿងការត្រៀមចិញ្ចៀនប្រាប់អត់បានទេខ្លាចអត់ភ្ញាក់ផ្អើល ទុកអោយគិតខ្លួនឯងសិនទៅ ព្រោះថាខ្លួនលាក់រឿង surprise និងមិនសូវបាន ហើយខាងស្រីប្រាប់បន្ថែមថា​ Nadech ជាមិត្តល្អខ្លាំងណាស់​ លើសពីពាក្យថាសង្សា ព្រោះស្គាល់គ្នាមកអស់រយៈពេល 10 ឆ្នាំហើយ ដូច្នេះហើយដឹងគ្រប់យ៉ាង គ្រាន់តែញាក់ភ្នែកបែបនេះក៏ដឹងហើយថាកុហក

អត្ថបទដោយ : នីត្តា