បើពាក់អាវអញ្ចឹងតើនរណាអោយដើរតែឯងនោះ Nadech តាម Yaya ជាប់មិនអោយឆ្ងាយពីខ្លួនទេក្រោយពីខាងស្រីពាក់អាវស៊ិចស៊ីបែបនេះ! មានវីដេអូ
អាចនិយាយបានថាពេលនេះគ្រប់គ្នាបុកពោះបណ្ដើរៗហើយ សម្រាប់គូរតារាប្រុសរូបសង្ហានិងតារាស្រីរូបស្រស់ Nadech Kugimiya និងមិត្តស្រី Yaya Urassaya អោយតែមានពេលវេលាទំនេរត្រូវគ្នាដឹងតែបានឃើញរូបគូរផ្អែមល្ហែមហោះក្នុងបណ្ដាញសង្គមភ្លាមៗ ហើយអ្វីដែលសំខាន់ទើបតែរួមគំនិតគ្នាជាមួយមិត្តសម្លាញ់យ៉ាង Mak Prin ធ្វើ surprise មិត្តស្រីសុំរៀបការ
ហើយក៏ជាហេតុដែលធ្វើអោយគ្រប់គ្នាតាមដានមើលអ្នកទាំងពីរជាខ្លាំងចំពោះរឿងនេះ ហើយពេលនេះភាពផ្អែមល្អែមរបស់ Nadech-Yaya សូមជំរាបប្រាប់ថាមិនចាញ់គូររបស់នរណាទាំងអស់ អាចនិយាយបានថាត្រៀមចូលរោងការហើយ ដូចជាសកម្មភាពជាក់ស្ដែងនេះអញ្ចឹង Yaya បានបង្ហោះរូបនៅក្នុង IG មើលទៅផ្លូវហាក់ដូចជាស្ងប់ស្ងាត់តែក៏មិនជាបញ្ហាព្រោះមានសង្សាមកដើរការពារបែបនេះក៏កក់ក្ដៅណាស់ហើយ
ក្រៅពីសកម្មភាពស្វីតៗគ្រប់គ្នានៅចាប់អារម្មណ៍អាវខាងស្រីដែលស៊ិចស៊ីមិនធម្មតានោះទេ អាវដៃតូចៗពណ៌ផ្ទៃមេឃ ឃើញហើយញ័របេះដូងកាន់តែធំកាន់តែស៊ិចស៊ីហើយកូនស្រី បែបនេះហើយទើប Nadech តាមស្អិតមិនអោយដើរឆ្ងាយពីខ្លួន
អត្ថបទដោយ : នីត្តា


































