ទោះបីចង់ត្រឡប់ទៅរកវិញក៏ធ្វើមិនបានដែល!! ស្នេហាគ្រាដំបូងរបស់ cheerny14 មក Surprise ហើយនិយាយរឿងក្នុងចិត្តអោយគ្នាស្តាប់ទាំងទឹកភ្នែក!

កាលពីម្សិលមិញនេះហ្វែនៗរបស់កម្មវិធីស្ទើទប់ទឹកភ្នែកមិនជាប់ ហើយអ្នកខ្លះក៏បានយំតាមតារាប្រុសស្រីទាំងពីរដែលធ្លាប់ស្រលាញ់គ្នាខ្លាំងប៉ុន្តែត្រូវបែកគ្នាព្រោះកាលនោះនៅក្មេងពេកគិតមិនទាន់បានដិតដល់។ ជួបគ្នាលើកនេះ Golf-cheerny14 សារភាពប្រាប់គ្នារឿងក្នុងចិត្តទាំងទប់ទឹកភ្នែកមិនជាប់។

តារាចម្រៀងប្រុស golfpichaya និងតារាសម្តែងស្រី cheerny14 មានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីសម័យ ១០ឆ្នាំជាងមុន។ អ្នកទាំងពីរអះអាងថាគ្រានោះជាស្នេហាគ្រាដំបូងបំផុតសម្រាប់ជីវិត។ គ្រប់សកម្មភាពដែលធ្លាប់ធ្វើរួមគ្នា ថ្ងៃជួបគ្នាគ្រាដំបូង ឬមិនថាអ្វីក៏ដោយពួកគេនៅចាំបានទាំងអស់។ បើពេលនោះយើងមិននៅក្មេងពេកប្រហែលមិនត្រូវបែកគ្នាដូចថ្ងៃនេះនោះទេ និយាយហើយទាំងពីរនាក់ក៏ទឹកភ្នែករលីងរលោងដាក់គ្នា។

After Footer (Active) - damrei Mr1 Zone2

អាការ:របស់ Golf-cheerny14 គឺជាអាការ:របស់មនុស្សដែលនៅស្រលាញ់គ្នាប៉ុន្តែក៏ធ្វើអ្វីមិនបានពីព្រោះពេលនេះបានដើរផ្លូវផ្សេងគ្នា ហើយក៏មានមនុស្សសំខាន់រៀងៗខ្លួនហើយដែល។ ចុងក្រោយបានត្រឹមតែប្រាប់គ្នាថាខ្លួននៅចាំគ្រប់យ៉ាង នៅស្រលាញ់គ្រប់យ៉ាងដែលធ្លាប់កសាងរួមគ្នា រីឯតារាស្រី cheerny14 បានអរគុណអតីតមិត្តប្រុសទាំងទឹកភ្នែកថាអរគុណដែលបានមក មកប្រាប់ថាកន្លងមកនៅគិតដល់គ្នា នៅនឹកគ្នាដូចដែលនាងតែងតែមានអារម្មណ៍។

អត្ថបទដោយ សា