ហ្វេនរំភើបចិត្តពេលដឹងថា Jungkook របស់ BTS និង Charlie Puth នឹងចេញចម្រៀងរួមគ្នា!

កាលពីថ្ងៃទី 16 ខែមិថុនា ម៉ោងក្នុងស្រុក Charlie Puth បានចែករំលែកវីដេអូលេងសើចនៅលើ TikTok ដោយប្រកាសថាគាត់ និង Jungkook កំពុងសហការគ្នាសម្រាប់បទចម្រៀងថ្មី “Left and Right” ដែលនឹងត្រូវបានបង្ហាញនៅក្នុងអាល់ប៊ុមថ្មីរបស់គាត់ “Charlie” ។ តារាចម្រៀងទាំងពីរធ្លាប់បានសហការគ្នាសម្រាប់ការសម្តែងពិសេសនៅឯ MBC Plus X Genie Music Awards នៅប្រទេសកូរ៉េកាលពីឆ្នាំ 2018 ។

នៅក្នុងវីដេអូថ្មី Charlie Puth សុំឱ្យ Jungkook សាកល្បងច្រៀងបទចម្រៀងជាច្រើន មុនពេលពួកគេបង្ហាញឈុតខ្លីៗ ។ បន្ទាប់មក Charlie Puth ប្រកាសថាចម្រៀងនេះនឹងល្បីខ្លាំងជាមិនខាន។
After Footer (Active) - damrei Mr1 Zone2
តារា​ចម្រៀង​អាមេរិក​រូប​នេះ​ក៏​បាន​និយាយថា “ប្រសិន​បើ​យើង​ទទួល​បាន 500,000 pre saves ខ្ញុំ​នឹង​ទម្លាក់​វា​នៅ​ថ្ងៃ​ទី ២៤ ខែ​មិថុនា”។ បទចម្រៀងថ្មីរបស់ Charlie Puth និង Jungkook នឹងអាចចេញនៅថ្ងៃទី 24 ខែមិថុនា!
Eriya