មិននឹកស្មានថា Jennie ចង់ចាប់អាជីពជាតារាសម្ដែងស្រីពេលនេះកំពុងពិចារណាសម្ដែងរឿងភាគរបស់ហូលីវូដ!

Jennie (Blackpink) បច្ចុប្បន្នកំពុងពិចារណាសម្តែងក្នុងរឿងភាគល្បីរបស់ HBO ។ កាលពីថ្ងៃទី 17 ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាតារាចម្រៀងរ៉េប Blackpink កំពុងពិភាក្សាយ៉ាងសកម្មក្នុងការសម្ដែងក្នុងរឿងភាគ “The Idol” នៅលើកញ្ចក់ទូរទស្សន៍ HBO ។

“The Idol” ជា​ខ្សែ​ភាព​យន្ត​អំពី​តារា​ចម្រៀង​ប៉ុប​ដែល​សហការ​ផលិត​ដោយ​តារា​ចម្រៀង The Weeknd និង​អ្នក​ដឹក​នាំ Sam Levinson។ ខ្សែភាពយន្តនេះក៏មានការចូលរួមពីកូនស្រីរបស់ Johnny Depp តារាសម្តែង Lily-Rose Depp និងតារាចម្រៀងប្រុស Troy Sivan ។ យោងតាមប្រភពជាច្រើន ទំនងជាតារាស្រីរូបនេះទទួលតួនាទីជាភ្ញៀវ ឬជាតួអង្គតូចតាចក្នុងរឿងនេះ។
After Footer (Active) - damrei Mr1 Zone2
Eriya