បែកធ្លាយវីដេអូ Great-Jackie ស្និតស្នាលគ្នាជាងហ្វេនៗគិតទៅទៀតស្និតស្នាលគ្នាដល់ថ្នាក់….! មានវីដេអូ

ជាគូរតារាចាប់ជល់មួយគូរទៀតដែលហ្វេនៗពេញចិត្តនឹងគាំទ្រអោយក្លាយជាសង្សាគ្នាពិតៗ រវាងលោក Great Warintorn ជាមួយស្រីស្អាត Jackie Shakeline ក្រោយខាងស្រីប្រកាសច្បាស់ៗថាចូលចិត្ត Great ជាកំលោះរូបសង្ហាក្នុងដួងចិត្ត ហើយក្រោយពេលគ្រប់គ្នាដឹងក៏គាំទ្រពេញទឹកពេញដីអោយខាងប្រុសញ៉ែខាងស្រីអោយបាន ព្រោះអោយតែពេលអ្នកទាំងពីរនៅក្បែរគ្នាតែងតែមានសកម្មភាពគួអោយស្រលាញ់ផ្ញើរហ្វេនៗគ្រប់ពេល

ជាក់ស្ដែង Great- Jackie បានចាប់ដៃគ្នាធ្វើការជុំគ្នាក្នុងកម្មវិធី Hev Kraksea ប៉ុស្ដិ៍  Ch3plus ដែលខាងស្រីជាពិធីករអង្គុយសួរសំនួរដែលគ្រប់គ្នាចង់ដឹង ជាពិសេសរឿងរ៉ាវជាមួយស្រីៗ យ៉ាង Kao Suphatsara ហើយខាង Great បានឆ្លើយតបថាស្និតគ្នាជាបងជាប្អូន ចំលើយនេះធ្វើអោយ Jackie រក្សាជំហរមិនជាប់ទេ

After Footer (Active) - damrei Mr1 Zone2

ហើយគ្រប់ពេលដែលអ្នកទាំងពីរបានជួបមុខគ្នាច្បាស់ជាមានរឿងល្អៗផ្ញើរហ្វេនៗ ជាវីដេអូដែលខាងស្រីរាំដុតអារម្មណ៍ខាងប្រុសហើយក៏មានប្រតិកម្មអៀនៗខ្លះៗដែរ ថាវីដេអូនឹងវាក្ដៅតែសូមប្រាប់ថាមកមើលក្រោយឆាកវិញកាន់តែពិសេសទ្វេដងទៅទៀត ដល់ថ្នាក់ហ្វេនៗលាន់មាត់ថា បើស្និតគ្នាយ៉ាងនឹងហើយមិនអោយបង្អាប់ចាប់ជល់គ្នាយ៉ាងម៉េច

អត្ថបទដោយ : នីត្តា