ជាការពិតណាស់ថ្វីត្បិតតែបច្ចុប្បន្ននេះ តារាស្រីល្បីឈ្មោះ Toey Jarinporn និង តារាប្រុស Alex Rendell លែងមានឈ្មោះជាសង្សារនិងគ្នាក៏ពិតមែន តែកន្លងមកហ្វេនៗជាច្រើនតែងតែឃើញអ្នកទាំងពីរបង្ហាញភាពស្និតស្នាលក្នុងនាមជាមិត្តភក្ដិល្អ បងប្អូនល្អ នៅក្នុងបណ្ដាញសង្គមអុីនស្ដារក្រាម សឹងតែមិនចេញដាច់នោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះតារាស្រី Toey ក៏បានចេញមុខទម្លាយពីសម្ព័ន្ធភាពរវាងនាង និង Alex បច្ចុប្បន្ននេះយ៉ាងដូច្នេះថា៖
«នាងមិនដែលផ្ដាច់មិត្តភាពពី Alex នោះទេ ចាប់តាំងតែផ្ដាច់ទំនាក់ទំនងជាសង្សារមក នាង និង Alex គឺនៅតែរាប់អានគ្នាជាមិត្តដដែល ហើយក៏គ្មាននរណាម្នាក់កំណត់ថាមនុស្សធ្លាប់សង្សារនឹងគ្នា ក្រោយចែកផ្លូវគ្នាពុំអាចនិយាយរាប់គ្នានោះដែរ និយាយឲ្យខ្លីទៅគឺ នាង និង Alex ស្រឡាញ់រាប់អានគ្នា ដូចមិត្តល្អបងប្អូនល្អដដែល»
ក្រោយពេលលឺបែបនេះហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបាននាំគ្នាសុំឲ្យអ្នកទាំងពីរចាប់ផ្ដើមទំនាក់ទំនងស្នេហាម្ដងទៀតថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី