តារារះថ្មី Gulf Kanawut បង្ហាញភាពលំបាកក្នុងការថតរឿងសុភាពបុរសជូថាថេពថ្មីខ្លាចមិនល្បីដូចរឿងចាស់!

ថ្មីៗនេះ Gulf Kanawut ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន TV3 របស់ថៃ និងនិយាយអំពីរឿងភាគថ្មីរបស់គាត់។ តារា​ប្រុស​សង្ហា​រូប​នេះ​និយាយ​ថា​រឿង​ភាគ​ថ្មី​របស់​លោក​មាន​ចំណង​ជើង​ថា “Duang Jai Tewaprom: Laor Jan” ដែល​លោក​សម្តែង​រួម​ជាមួយ Gina Yeena មិន​ទាន់​ចាប់​ផ្តើម​ថត​នៅ​ឡើយ​ទេ។ ពេលនេះលោកបានសាកសម្លៀកបំពាក់ជាតួសម្តែងក្នុងរឿងនេះ ហើយក៏បានចូលរួមសិក្ខាសាលាសម្តែងផងដែរ។

បន្ទាប់ពីលោកបានបញ្ចប់ការថតរឿងបច្ចុប្បន្នរបស់ខ្លួនដែលមានចំណងជើងថា “You’re My Makeup Artist” រឿងថ្មីនេះនឹងចាប់ផ្តើមថត។​ Gulf Kanawut បន្ថែមថា ថ្មីៗ​នេះ​លោក​បាន​ថត​រឿង​មួយ​ក្នុង​រឿង Duang Jai Tewaprom: Kwanruthaiជា​តួរាយរង។ គាត់​មាន​អារម្មណ៍​អៀន​បន្តិច​ព្រោះ​គាត់​មិន​សូវ​ចេះ​និយាយភាសាសម័យបុរាណ។ យ៉ាង​ណា​មិញ គាត់​ត្រូវ​តែ​ហាត់​បន្ថែម​ទៀត។

After Footer (Active) - damrei Mr1 Zone2

Eriya