ចេញTrailer តែ៣០វិនាទី រឿង Kinnareeរបស់ Nadech-Yaya និងPinky ទស្សនាហើយព្រឺរោមខ្លាំង (មានវីឌីអូឃ្លីប) !
ទីបំផុត ប្រិយមិត្តដែលទន្ទឹងរង់ចាំរឿង Kinnaree របស់ប៉ុស្តិ៍លេខ ៣ ជាយូរយារណាស់មកហើយពេលនេះបានចេញឈុតTrailer ខ្លីហើយ។ គ្រាន់តែវិឌីអូប៉ុន្មាន៣០ វិនាទីបានធ្វើឱ្យមានការសរសើរជាច្រើនថាពិតជាអស្ចារ្យ។ ការសម្ដែងរបស់តារាសម្ដែងល្បីៗជាច្រើនបានធ្វើឲ្យគេព្រឺព្រួច។
ជាពិសេសចំពោះឈុតដែល Pinky Savika សម្ដែងធ្វើជាតួកាចហើយដែលគ្រាន់តែនិយាយតែមួយឃ្លាធ្វើឱ្យកក្រើកបានហៅការសរសើរភ្លូកទឹកភ្លូកដីដែលធ្វើអ្នកទស្សនាហើយខ្លាច និងព្រឺព្រួចពិតប្រាក។
After Footer (Active) - damrei Mr1 Zone2
ខណៈតួឯកប្រុសស្រី ដូច Nadech Yaya សម្ដែងបានល្អដូចដែលគេបានគិតទុក។ រឿងភាគមួយនេះគឺជាការវិលត្រលប់របស់ Nadech-Yayaបន្ទាប់ពីអ្នកទាំំងពីរបានក្លាយជាគូស្នេហ៍ពិតប្រាកដ ហើយក៏បានធ្វើឱ្យហ្វេនមានការរំភើបចិត្តខ្លាំងបំផុត។
Eriya



