តោះបូកគីឡូ!! Netflix ប្រកាសរៀបចំកម្មវិធី Squid game មែនទែនដោយយកទស្សនិកជនទូទាំងពិភពជាអ្នកលេង ឈ្នះបានលុយ ចាញ់បាន…
បន្ទាប់ពីបានប្រកាសត្រៀមចេញរឿង Squid game វគ្គ២ ពេលនេះក្រុមហ៊ុនយក្ស Netflix បានចេញពត៌មានពីកម្មវិធីថ្មីប្លែកចម្លែកចិត្តទស្សនិកជនមួយទៀតនោះគឺ ហ្កេម “Squid game” ដែលនឹងរៀបចំអោយមានជាក់ស្តែងពិតៗ ហើយជ្រើសរើសអ្នកតាមដានរឿងទាំងអស់មកចូលរួមធ្វើជាអ្នកលេង។
ហ្កេម “Squid game” នឹងប្រគល់រង្វាន់ជាសាច់លុយយ៉ាងច្រើនមហាសាលទៅដល់ទស្សនិកជនដែលបានចុះឈ្មោះចូលរួម ហើយលេងហ្កេមរយ:ពេលវែងនេះបានជោគជ័យ (និយាយរួមដូចតួអង្គក្នុងរឿង)។ ជ័យលាភីនឹងទទួលបានថវិកាចំនួន $4.56 លានដុល្លា ហើយសម្រាប់អ្នកចាញ់ទាំងអស់ មិនទទួលបានអ្វីត្រូវត្រឡប់ទៅផ្ទះវិញដោយដៃទទេ ខ្លួនទទេ។
ធានាថាឈុតឆាកនីមួយៗញាក់សាច់ដូចនៅក្នុងរឿងដែល ហ្កេមទាំងអស់រចនាចេញមកដើម្បីអោយទស្សនិកជនយល់ពីសាច់រឿងកាន់តែខ្លាំង។ មិនដឹងថាមានមនុស្សប៉ុន្មាននាក់ហ៊ានចុះឈ្មោះចូលរួមលេងជាមួយទេ ពីព្រោះបន្ទាប់ពីប្រកាសពត៌មានហើយមានមតិភាគច្រើននិយាយថាពួកគេខ្លាចមានហេតុការណ៍សាហាវៗកើតឡើងដូចនៅក្នុងរឿង លឺហើយព្រឺសំបុរ។
អត្ថបទដោយ សា







