ច្បាស់ការ​អត់ហ្នឹង ! កញ្ញា សុវត្ថិ ធារិកា នឹង​ចូលក្នុង​ផលិត​កម្ម​ថោន​ដ៏ល្បី​ ក្នុងពេល​ឆាប់ៗខាងមុខនេះ​

ភ្នំពេញ ៖ កាលពីយប់មិញនេះ  គណនីហ្វេសប៊ុកផ្លូវការរបស់អ្នកដឹកនាំ និងរៀបចំកម្មវិធីរបស់ផលិតកម្ម ថោន លោក ដា ភ្លេង បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងកញ្ញា សុវត្ថិឌី ធារិកា រួមទាំងម្ចាស់ផលិតកម្ម។

ក្នុងនោះផងដែរ ផ្អែកទៅលើការបង្ហោះនោះ ម្ចាស់គណនីហ្វេសប៊ុកលោក ដា ភ្លេង ក៏បានសរសេរថា៖

«ស្វាគមន៍ប្អូនស្រី សុវត្ថិឌី ធារិកា»។

ធ្វើបណ្ដាអ្នកគាំទ្រក៏ដូចជាប្រិយមិត្តនិយម ប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

លើសពីនេះទៅទៀតនោះ គេសង្កេតឃើញមានបណ្ដាអ្នកគាំទ្រជាច្រើន បានចោទជាសំណួរទៅកាន់តារាចម្រៀងវ័យក្មេងកញ្ញា សុវត្ថិឌី ធារីកា ថាការពិតទេ ដែលនាងនឹងក្លាយជាតារាចម្រៀងក្នុងផលិតកម្ម ថោន ដែលជាផលិតកម្មលំដាប់មួយនៅក្នុងប្រទេសកម្ពុជាយើង។

យ៉ាងណាមិញ មកទល់នឹងពេលនេះ គេពុំទាន់ឃើញមានការបកស្រាយពី កញ្ញា សុវត្ថិឌី ធារិកា ឬលោក ដា ភ្លេង នៅឡើយនោះទេ ដូច្នេះហើយមានតែយើងរង់ចាំតាមដានទាំងអស់គ្នាថាទៅជាយ៉ាងណា៕