Toeyjarinporn ទទួលស្គាល់ថាពេលនេះកំពុងមានស្នេហាថ្មី!! នាងកំពុងសិក្សាចិត្តជាមួយសិស្សច្បងម្នាក់!

អស់រយ:ពេលជាងពីរឆ្នាំហើយដែលតារាស្រីកូនកាត់ចិន toeyjarinporn របស់យើងមិនព្រមបើកចិត្តទទួលយកអ្នកណាអោយចូលមកមើលថែបេះដូងដែលប្រេះឆាក្រោយពេលបែកគ្នាជាមួយតួឯកប្រុស អាឡេក។ ប៉ុន្តែថ្ងៃនេះនាងបានអោយសម្ភាសន៍ថាព្រមហើយ ព្រមបើកបេះទទួលទទួលស្នេហថ្មី លើលពីនេះទៅទៀតនាងមានបុរសដែលនាងកំពុងទាក់ទងហើយផងដែល។

Toeyjarinporn ប្រាប់អ្នកយកពត៌មានថាចាប់ផ្តើមសិក្សាមើលចិត្តមើលថ្លើមគ្នាបានមួយរយ:ហើយដែល គាត់ជាសិស្សច្បងរបស់ខ្ញុំប៉ុន្តែរឿងថាជាសិស្សច្បងក្នុងវិស័យសិល្ប:ឬក្រៅសិល្ប:អានេះសូមលាក់ទុកសិន ចាំដល់ពេលចាំប្រាប់។

After Footer (Active) - damrei Mr1 Zone2

បន្ទាប់មកអ្នកកាសែតសួរថាបិទបេះដូងមកជាយូយាណាស់មកហើយហេតុអ្វីពេលនេះទើបនឹកឃើញបើកវិញ?​ តារាស្រីរបស់យើងបានឆ្លើយថាប្រហែលពេលនេះនាងចាស់ចិត្តចាស់គំនិតជាងមុនហើយមើលទៅ ២ឆ្នាំដែលសម្រេចចិត្តនៅម្នាក់ឯងនាងចេះដឹងច្រើន យល់ពីខ្លួនឯងច្រើនជាងមុន ស្រលាញ់ខ្លួនឯងច្រើនជាមុន ទើបគិតថាខ្លួនឯង Ready នឹងត្រឡប់មកមានស្នេហាម្តងទៀត។

អត្ថបទដោយ សា