ជាតួឯកស្រីឯករាជដែលផ្ទុះកាន់តែខ្លាំងក្រោយពេលសម្រេចចិត្តចេញពីបុស្តិ៍លេខ៣ buanalinthip ទទួលបានការងារសម្តែងជាតួឯកស្រីច្រើនរឿងហើយសុទ្ធជារឿងល្បីល្បាញទាំងនៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេស។ ដោយការងារច្រើនរបស់នាង ភាពល្បីល្បាញរបស់នាងបានបណ្តាយអោយនាងក្លាយជានារីដែលបុរសៗប៉ុនបងចង់មានទំនាក់ទំនងស្នេហាជាមួយ។
ថ្មីៗនេះកញ្ញា buanalinthip បានផុសរូបពីរសន្លឺកយ៉ាងស្រស់ស្អាតព្រមជាមួយសារសសេរថា “លុប Google Map ចោលបានទេ? ដើម្បីអោយអ្នកបានវង្វេងផ្លូវហើយមកជួបខ្ញុំ”។ សម្រស់របស់នាងបានទាក់ទាញ់អារម្មណ៍របស់ហ្វែនៗរាប់សែននាក់ ចំណែក Caption វិញបង្ករអោយមានភាពសង្ស័យជាច្រើនកើតឡើង។

អ្នកដែលបានឃើញផុសអ៊ិនស្តាក្រាមរបស់នាងហើយនាំគ្នាចូលមកខមមិនសសើរពីភាពស្រស់ស្អាត ហើយទាក់ចិត្តគិតថានាចាប់ផ្តើមមានបុរសក្នុងចិត្តដែលកំពុងទាក់ទងគ្នាយ៉ាងផ្អែមល្ហែម។ ប៉ុន្តែនៅមិនទាន់មានភស្តុតាងមកសំអាងថាមែនឬក៏មិនមែន ឬបុរសម្នាក់នោះគឺជានរណានោះឡើយ យើងគ្រប់គ្នាត្រូវតាមដានជាបន្តទៀត!អត្ថបទដោយ សា



