ហាសហា តារាស្រីនាង Bow Benjawan ត្រូវបានអ្នកគាំទ្រចំអន់លេងហើយ ក្រោយប្រាប់ពីឈ្មោះអាយដលក្នុងដួងចិត្តជាច្រើនឆ្នាំតាមស្រលាញ់តាមគាំទ្ររហូត ទាំងដែលនៅផ្ទះមានគូស្នេហ៍រូបសង្ហារជាតារាល្បីរួចទៅហើយ។
ដោយថ្មីៗនេះតារាស្រី Bow Benjawan បាននិយាយក្នុងបទសម្ភាសន៍មួយផងដែរថា នាងស្រលាញ់ចូលចិត្តក្រុមចម្រៀងកូរ៉េខាងត្បូង BTS ពួកគាត់មិនត្រឹមតែកេរ្ដិ៍ឈ្មោះល្បីនោះទេ តែបទចម្រៀងក៏ពិរោះនិងមានអត្ថន័យគ្រប់រសជាតិជីវិតផងដែរ។ ក្រោយ Bow ប្រាប់ថាចូលចិត្តអាយដលរូបសង្ហារទាំង៧នាក់ អ្នកគាំទ្រក៏ចូលមក Comment លេងថា អ្នកនៅផ្ទះក៏សង្ហារមិនធម្មតាដែរ។ គួរបញ្ជាក់ផងដែរថា តារាស្រីនាង Bow Benjawan កំពុងមានចំណងស្នេហាយ៉ាងផ្អែមល្ហែមនឹងគ្នាជាមួយតារាប្រុសលោក God Jirayu ជាគូស្នេហ៍តារាដែលទទួលបានការគាំទ្រខ្លាំងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ