កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាថៃស្រី Toey Jarinporn និង តារាប្រុស Alex Rendell បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពថ្មីៗជាមួយគ្នា ក្រោយពេលបែកបាក់ស្នេហាអស់រយៈពេលជាង២ឆ្នាំ រហូតធ្វើឲ្យហ្វេនៗជាច្រើនចង់ឲ្យអ្នកទាំងពីរចាប់ផ្ដើមសារជាថ្មីថែមទៀតផង។

តែយ៉ាងណាមិញក្រោយពេលមានមតិបែបនេះពីហ្វេនៗកាន់តែច្រើនឡើងៗ ថ្មីៗនេះ Alex បានចេញមុខនិយាយនៅក្នុងបទសម្ភាសន៍យ៉ាងដូច្នេះថា៖
«សម្រាប់រូបភាពរបស់លោក និង Toey ដែលបានលេចឡើងជាមួយគ្នា លោកមិនបានបង្ហាញឡើងដើម្បីទាក់ទាញ់ចំណាប់អារម្មណ៍នោះទេ តែវាគ្រាន់តែរូបភាពរួមការងារជាមួយគ្នាតែប៉ុណ្ណោះ ចំណែកទំនាក់ទំនងរវាងលោក និង Toey គឺត្រឹមតែជាមិត្តភក្តិនឹងគ្នា ពេលជួបគ្នាលោក និង Toey និយាយជាមួយគ្នាធម្មតា មិនប្រើពាក្យស៊ីជម្រៅអ្វីនោះ»
មិនត្រឹមតែប៉ុនណោះ Alex ថែមទាំងទម្លាយយ៉ាងច្បាស់ៗទៀតថា សព្វថ្ងៃនេះលោកមានសង្សារហើយ ដូច្នេះទំនាក់ទំនងរវាងលោក និង Toey លើសពីមិត្តវាមិនអាចទៀតនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី