ហ្វេនៗរំភើប! ទីបំផុត Ananda ដាច់ចិត្តទម្លាយរឿងរៀបការ ក្រោយទាក់ទងគ្នា៥ឆ្នាំ!

បើគិតមកទល់និងបច្ចុប្បន្ននេះតារាថៃប្រុសដែលប្រូឡូកក្នុងវិស័យសិល្បៈជាង២៥ឆ្នាំ Ananda Everingham មានទំនាក់ទំនងស្នេហានិង Nut Nicha ដែលជាអ្នកច្នៃម៉ូត និងម្ចាស់ហាងសំលៀកបំពាក់ រយៈពេលជាង៥ឆ្នាំមកហើយ ហើយកន្លងមកហ្វេនៗជាច្រើនតែងតែទន្ទឹងរង់ចាំដំណឹងល្អពីអ្នកទាំងពីររហូត។

ជាក់ស្ដែងទើបតែថ្មីៗនេះ Ananda ដាច់ចិត្តទម្លាយពីរឿងនៃគម្រោងរៀបការរបស់ខ្លួននិងគូស្នេហ៍យ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ខ្ញុំគិតថាដល់វេលាហើយ ដែលយើងចាប់ផ្តើមគិតគូរពីរឿងរៀបការ ដោយខ្ញុំបានគិតថាអាចនឹងនៅក្នុងឆ្នាំក្រោយនេះហើយ ហើយចំពោះពេលវេលាពិតប្រាកដខ្ញុំសុំទុកសិន មិនអាចបញ្ជាក់ប្រាប់គ្រប់គ្នាច្បាស់នោះទេ»។

មិនត្រឹមតែប៉ុនណោះ តារាប្រុសរូបនេះក៏បន្ថែមយ៉ាងដូច្នេះទៀតថា៖ «ដំបូងឡើយលោកមិនធ្លាប់គិតរឿងរៀបការទេ ដោយសារតែលោកធ្លាប់ឃើញគូជាច្រើន ដែលរៀបការហើយក៏លែងលះគ្នា ហើយលោកជាមនុស្សបែបវិទ្យាសាស្ត្រ ដែលជឿលើភស្តុតាងពិតៗ មិនមែនលើរឿងនិស្ស័យ ឬអបិយជំនឿ ទើបត្រូវការពេលវេលា តែដល់ពេលអាយុកាន់តែច្រើន ការគិតក៏ចាប់ផ្តើមប្រែប្រួល ដោយចាប់ផ្តើមបើកចិត្តគិតគូរពីរឿងគ្រួសារហើយ»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី