អបអរសាទរ! ពិធីការិនី កែវ ចាន់និមល កំពុងតែពរពោះកូនទី២ក្នុងផ្ទៃ បញ្ជាក់មូលហេតុធ្វើដើម្បី…!(មានវីដេអូ)

មហាជននិងហ្វេនជាច្រើនពិតជារំភើបចិត្ត និងបាននាំគ្នាចូលរួមអបអរសាទរ ដែលពិធីការិនីសំបូរប្រជាប្រិយភាពអ្នកនាង កែវ ចាន់និមល នៅពេលទទួលដំណឹងថាពេលនេះអ្នកនាងកំពុងតែពរពោះកូនទី២នៅក្នុងផ្ទៃ ខណៈកូនស្រីច្បងមានអាយុ១១ឆ្នាំទៅហើយ។

ក្នុងនោះផងដែរយើងក៏បានឃើញអ្នកនាងបង្ហោះវីដេអូបង្ហាញពីសកម្មភាព Surprise រូបថតអេកូកូនទី២ទៅកាន់កូនស្រីច្បង និងថែមទាំងរៀបរាប់សារបញ្ជាក់ពីមូលហេតុដែលអ្នកនាងសម្រេចចិត្តយកកូនម្នាក់ទៀតយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«គ្រប់យ៉ាងគឺដើម្បី ទេពី ដំបូងប៉ាម៉ាក់គិតថា មានតែកូនម្នាក់គឺគ្រប់គ្រាន់ហើយសម្រាប់គ្រួសារយើង តែដោយសារកូនស្តាប់បង្គាប់ មិនដែលធ្វើឱ្យប៉ាម៉ាក់ពិបាក ទោះប៉ាម៉ាក់រវល់យ៉ាងណាក៏ដោយ ទើបប៉ាម៉ាក់ព្យាយាមបំពេញបំណងកូនគ្រប់យ៉ាង»៕

តោះ!​ ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី