ថ្លៃទឹកដោះញាក់សាច់!! tongtong_thestar12 ត្រូវព្យាយាមលក់អាវអោយបាន ១០០០០០ អាវទើបអាចចូលស្តី bestkamsing បាន!

TongTong-Best ជាគូស្នេហ៍តារាដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្លាដាច់គេឯងនាពេលនេះ ទស្សនិកជនអោយភាពសំខាន់និងចំណាប់អារម្មណ៍លើកពួកគេខ្លាំងមែនទែន។ ជានិច្ចកាលតារាទាំងពីរតែងតែមានចេញកម្មវិធី youtube បង្ហាញភាពផ្អែមល្ហែមហើយភាពត្រៀមខ្លួនរួចរាល់ដើម្បីរៀបការរបស់ពួកគេ តែនៅរៀបកាមិនបានពីព្រោះ លោក tongtong_thestar12​​ នៅរកថ្លៃទឹកដោះតាមដែលឪពុកខាងស្រីកំណត់មិនទាន់គ្រប់។

After Footer (Active) - damrei Mr1 Zone2

ឪពុករបស់កញ្ញា bestkamsing បានចេញមុខអោយសម្ភាសន៍ថាគាត់មិនទាក់ទេបើកក្មេងៗទាំងពីរគិតចង់រៀបការជាមួយគ្នា ប៉ុន្តែសម្រាប់គាត់គ្រប់យ៉ាងត្រូវចូលតាមផ្លូវត្រូវតាមច្បាប់។ ចំណែករឿងបណ្តាកាវិញគាត់បាននិយាយគ្នាជាមួយ តុងតុង រួចរាល់ហើយថាតារាប្រុសលក់អាវប្រែនផ្ទាល់ខ្លួនបានគ្រប់ ១០០០០០ អាវចាំមកនិយាយជាមួយគត់។

អាវប្រែននោះ១ មានតម្លៃ ៩០០បាត មានន័យថាថ្លៃទឹកដោះដែលឪពុកខាងស្រីបានទានោះមានចំនួន ៩០ ០០០ ០០០ បាត។ នេះប្រហែលជាមូលហេតុដែលលោក tongtong_thestar12​​ ត្រូវព្យាយាមលក់ខោអាវ ត្រូវធ្វើការងារសិល្ប:ច្រើនជាងមុនហើយមើលទៅ បច្ចុប្បន្នហ្វែនៗកម្មវិធី youtube របស់ TongTong-Best​ កំពុងនាំគ្នាផ្តល់កំលាំងចិត្តអោយតារាប្រុសយ៉ាងច្រើនកុះករ ។

អត្ថបទដោយ ​សា