ថាកូនសំណប់ កូនសំណប់មែន! ចាស់ទុំបុស្តិ៍លេខ៣ នាំ mark_prin រៀបចំកម្មវិធី Surprise ខួបកំណើតអោយតារាស្រី bow_maylada!

ទោះបីតារាស្រី bow_maylada បានចេញមុខបកស្រាយរឿងក្លាយខ្លួនជាកូនសំណប់របស់ទូរទស្សន៍បុស្តិ៍លេខ ៣ ចូលមកភ្លាមវ៉ាដាច់តារាស្រីៗមុនៗភ្លែត ថានាងមិនមែនយ៉ាងណាក៏ដោយ ក៏ទង្វើរបស់គ្រប់គ្នានៅក្នុងស្ថានីយ៍ទូរទស្សន៍ទាំងមូលបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេយកចិត្តទូកដាក់ ស្រលាញ់នាងជាពិសេសខុសប្លែកពីគេឯង។

ជាទូទៅក្នុងឧកាសថ្ងៃខួបកំណើតរបស់តារាគ្រប់រូបខាងបុស្តិ៍លេខ៣តែងតែរៀបចំជា poster ផុសជូនពរ, មានការផ្ញើរជាកន្ត្រកបាច់ផ្កា នំខេកទៅអោយតារាក្នុងស្ថានីយ៍របស់ខ្លួនដូចៗគ្នា ខុសអីតែសម្រាប់ bow_maylada ពួកគេសម្រេចចិត្តធ្វើកម្មវិធីអោយនាងផ្ទាល់នៅកន្លែងថតរឿងតែម្តង។

After Footer (Active) - damrei Mr1 Zone2

ក្នុងកម្មវិធី​ Surprise ថ្ងៃខួបកំណើតនោះមានតារាច្រើនជាច្រើនរូបផ្សេងទៀតបានចូលរួមជូនពរនាងដោយផ្តាល់ ក្នុងនោះយើងក៏ឃើញមានលោក mark_prin ផងដែល។ អាចនិយាយបានថា bow_maylada ពិសេសបំផុត នាងប្រហែលមិនអាចគេចផុតពីពាក្យាថា “កូនសំណប់របស់បុស្តិ៍បាននោះទេ”។

អត្ថបទដោយ​សា