តួឯកប្រុសជើងចាស់យូរឆ្នាំក្នុងរឿងភាគថៃលោក Film Rattapoom ប្រាប់ពីអាការះសុខភាពរបស់លោកនាពេលបច្ចុប្បន្ន ធ្វើឲមិត្តភក្ដិនិងអ្នកគាំទ្រសម្ដែងក្ដីបារម្ភ និងនាំគ្នាជូនពររូបលោកឲយកឈ្នះឲបានជាមួយនឹងជំងឺលើកនេះ។
ដោយតារាប្រុសលោក Film Rattapoom មួយរយះនេះត្រូវបានអ្នកគាំទ្រសង្កេតឃើញថារូបនាងមានការស្រកគីឡូខុសធម្មតា ទើបសួរពីសុខទុក្ខរបស់លោក។ ដោយលោក Film ក៏មិនលាក់ផងដែរ បានប្រាប់ពីអាការះសុខភាពនាពេលបច្ចុប្បន្នរបស់លោកថា រូបលោកមានជំងឺបេះដូងប្រហោង ថែមពេលនេះកំពុងស្ថិតនៅដំណាក់កាលចុងក្រោយទៀត។ ដូចនេះហើយរូបលោកត្រូវតែធ្វើការវះកាត់ និងកំពុងត្រៀមខ្លួនចូលធ្វើការវះកាត់ធំមួយលើកដំបូងក្នុងជីវិតនៅខែសីហានេះ មិនដឹងថាលទ្ធផលក្រោយវះកាត់នឹងទៅជាយ៉ាងណានោះទេ។ ចំណែកពេលនេះរូបលោកមិនអាចធ្វើកាងារធ្ងន់ៗបានទេព្រោះឆាប់ហត់អស់កម្លាំង ដោយបេះដូងធ្វើការមិនល្អមិនអាចបញ្ជូនឈាមបាន។ បន្ទាប់ពីបាននិយាយពីរឿងនេះមានអ្នកគាំទ្រនិងមិត្តភក្ដិជាច្រើន បាននាំគ្នាមកជូនពរឲការវះកាត់របស់លោកបានជោគជ័យ មានសុវត្ដិភាពជាពីជំងឺលើកនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ