ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កន្លងមកកំពូលតារាថៃ Pancake ធ្លាប់មកប្រទេសកម្ពុជាយើងដើម្បីចូលរួមកម្មវិធី ហើយពេញនោះហ្វេនៗនៅកម្ពុជាយើងជាច្រើនក៏បានបង្ហាញការពេញចិត្តចំពោះភាពរួសរាយរាក់ទាក់របស់តារាស្រីរូបនេះ និងទទួលស្វាគមន៍នាងយ៉ាងកក់ក្ដៅទៀតផង។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ផេកផ្លូវការរបស់ភោជនីយដ្ឋាន EDM III Lounge & Restaurant បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នៅរាត្រីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ តារាស្រី Pancake នឹងដឹកដៃប្អូនប្រុសខ្លួន មកចូលរួមកម្មវិធីជប់លៀងដ៏ធំនៅភោជនីយដ្ឋានខាងលើនោះផងដែរ។
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត នៅពេលឃើញ Idol របស់ខ្លួនធ្វើដំណើរមកកាន់ទឹកដីប្រទេសកម្ពុជាយើងម្ដងទៀត៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី