ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាប្រុសល្បីឈ្មោះ Weir sukollawat បែកបាក់ស្នេហាជាមួយតារាស្រី Bella Ranee រួចមក យើងតែងតែលេចលឺព័ត៌មានស្នេហាថ្មីរបស់តារាប្រុសរូបនេះជាហូរហែ តែកន្លងមកលោកតែងតែចេញមុខបដិសេធចំពោះរឿងនេះរហូត។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ ម្តាយរបស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពដំណើរកម្សាន្ត ក៏ដូចជាធ្វើបុណ្យលក្ខណៈគ្រួសារយ៉ាងរីករាយ ដែលមានទាំងកូនប្រុសសំណព្វចិត្ត និង មិត្តស្រីថ្មីរបស់កូនប្រុសដែលគ្រប់គ្នាស្គាល់នាងជានារីក្រៅរង្វង់សិល្បៈម្នាក់។
មិនត្រឹមតែប៉ុនណោះ លោកស្រីថែមទាំងបង្ហាញកាយវិការស្និតស្នាលនិងនារីម្នាក់នោះ ហើយតាមរយៈរូបដែលលោកស្រីបង្ហោះនោះ ក៏បានភ្ជាប់មួយ Caption យ៉ាងមានន័យថា «ស្រឡាញ់អ្នកទាំងអស់គ្នា» ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយពិតជារំភើបចិត្តយ៉ាងខ្លាំងតែម្ដង៕
តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី