ឌឺដងច្រើនពេក Nychaa ស្លៀកពាក់បែបនេះថតរូបផុសតែម្តងឆាប់ចប់!! កុំចេះតែហ៊ានថាអោយតារាស្រីរបស់យើងនាងធំហើយធ្វើអ្វីក៏បានដែល!
បន្ទាប់ពីមានគេលើកយករឿងស្លៀកពាក់ស៊ិចស៊ីមកនិយាយច្រើនពេក តារាសម្តែងស្រី Nychaa ធ្វើបែបនេះតែម្តង នាងផុសរូបចុងក្រោយនៅក្នុងអ៊ិនស្តាក្រាមជំនួសអោយសម្តីបកស្រាយទាំងអស់។ ខ្លីៗពេញចិត្តហើយឬនៅប៉ុណ្ណេះ?!!
ពីរម៉ោងមុខនេះតារាស្រីបានផុសរូបចូលក្នុងអ៊ិនស្តាក្រាមដែលរូបនោះនាងស្លៀកពាក់អាវធំបិទជិតឈឹង និយាយពីរូតអាវវិញគឺនាងរូតដល់ច្រមុះអោយមើលតែម្តង។ ផុសនេះចាត់ទុកថាជាការឆ្លើយតបជាមួយប្រធានបទទាក់ទងនឹងការតុបតែងខ្លួនរបស់នាង ដោយមិនចាំបាច់និយាយច្រើន ឃើញហើយយល់តែម្តងថានាងមានអារម្មណ៍បែបណា ចង់និយាយអ្វី។
សំណូមពរចុងក្រោយសូមឈប់គិតថានាងស៊ិចស៊ីឬលេខ្លួនកាន់តែខ្លាំងទៀតទៅ និឆាពេលនេះធំពេញវ័យ ហើយកំពុងស្ថិតនៅក្នុងស្ថានភាពដែលត្រូវធ្វើតាមនិន្នាកាដូចដែលអ្នកផ្សេងទៀតគេធ្វើ នាងអាចធ្វើដើម្បីការងារក៏ថាបាន ដូចច្នេះហើយផ្តល់សេរីភាពអោយនាងផង។ ចំណែករឿងលោក Mootono ជាមិត្តប្រុសមិនសូវពេញចិត្តពេលឃើញនាងស្លៀកពាក់បញ្ចេញសាច់ Nychaa ចេញដោះស្រាយជាមួយបុរសរបស់នាងហើយ។
អត្ថបទដោយ សា






