បើមិនស្រលាញ់ទេធ្វើអីចឹងដើម្បីអ្វី?! Great_rider10 ដូចកំពុងរស់នៅក្នុងអ៊ិនស្តាក្រាមរបស់កញ្ញា jackie_jacqueline !!
កាន់តែស្និតស្នាលគ្នាខ្លាំងទៅៗហើយសម្រាប់គូជីនដែលមនុស្សភាគច្រើនចង់អោយពួកគេក្លាយជាគូពិតដោយសាអាណិតខាងស្រីដែលខំតាម និងរងចាំលោក Great_rider10 អស់ជាច្រើនឆ្នាំ។ ចុងក្រោយហ្វែនៗសង្ស័យថាពួកគេបានរំកិលប្រភេទទំនាក់ទំនងរួចរាល់ហើយ ពីព្រោះតារាប្រុសរបស់យើងចូលចុចឡាយល៍ផុសរបស់តារាស្រីលឿនជាងអាមិចទៀតពេលនេះ ផុសភ្លាម like ភ្លាមមិនដល់ ៥នាទី។
បើមិនសំខាន់ប្រហែលមិនទទួលបាន Notification ឬ ឃើញផុសនាងលឿនដូចនេះនោះឡើយដូចពីមុនជួនកាលផុសមួយថ្ងៃហើយក៏នៅមិនទាន់ឃើញលោក Great_rider10 ធ្វើសកម្មភាពអ្វីសោះឡើយ។ ប្រហែលពេលហែលតារាប្រុសរបស់យើងព្រមបើកចិត្តទទួលសាកល្បងសិក្សាចិត្តជាមួយនារីដែលខំស្រលាញ់គាត់ ហើយមិនដែលប្រែប្រួលចិត្តម្នាក់នេះហើយឆ្នាំនេះ។
សង្ឃឹមថាក្តីបំណងរបស់អ្នកគាំទ្រគូនេះបានសម្រេចទៅចុះ ម៉្យាងវិញទៀតជូនពរអោយកញ្ញា jackie_jacqueline ឆាប់ទទួលបានក្តីស្រលាញ់ពីបុរសដែលនាងស្រលាញ់តែម្នាក់គត់នោះផងចុះ។
អត្ថបទដោយ សា



