តារាឯករាជ្យល្បីៗជាច្រើនមានឱកាសល្អក្នុងការធ្វើការជាមួយស្ថាននីយ៍ប៉ុស្តិ៍លេខ៣ លើគម្រោងថ្មីៗ។
Dj Push ដើរតួនាំមុខគេជាលើកដំបូងសម្រាប់ប៉ុស្តិ៍ដ៏ពេញនិយមនេះក្នុងរឿង “You Touched My Heart” ជាមួយ Patricia Good ។ មួយវិញទៀត លោកក៏នឹងថតរឿងមួយទៀត “Nobody’s Happy If I’m Not”។
Aff Taksaorn ត្រលប់មកធ្វើការជាមួយទូរទស្សន៍ថៃ TV3 ក្រោយអស់រយៈពេលជាច្រើនឆ្នាំក្នុងរឿងថ្មី “Nobody’s Happy If I’m Not” ជាពិសេសនាងដើរតួជាតួអាក្រក់ជាលើកដំបូង។
Nonkul Chanon
ដោយមានគម្រោងជាច្រើនក្នុងឆ្នាំនេះ Nonkul Chanon ក៏ចាប់ផ្ដើមចូលរួមជាមួយប៉ុស្តិ៍លេខ ៣ ជាមួយនឹងគម្រោងថ្មីៗនេះ “The Office Games”។ ក្នុងរឿងនេះ លោកសម្ដែងជាមួយនឹងតារាសម្ដែង Mint Chalida។
Ter Chantavit តារាសម្តែងពហុជំនាញ Ter Chantavit ត្រលប់មកធ្វើការជាមួយប៉ុស្តិ៍លេខ ៣ ក្នុងរឿងភាគថ្មី “Undercover Kitchen” ហើយទទួលតំណែងជាតួឯកជាមួយ Toey Jarinporn ។




