Margie ស្ដីឱ្យ Mint ចំៗពេលដឹងថាបំផ្លាញលុយកន្លះសែនទៅលើការប្ដូរពណ៌សក់ !

សម្រាប់​តួឯក​ស្រី​រឿង Mint Chalida Wichitwongthong ក្នុង​ពេល​នេះ​ដំណើរ​ជីវិត​បាន​ល្អ​ទាំង​ការងារ​ និង​រឿង​ស្នេហា​ជាមួយ​អ្នក​ស្នងត្រកូល Techanarong គឺ​ផ្អែមល្ហែម​និង​រីករាយ​១០​ឆ្នាំ​ ហើយ​នៅតែ​ជាប់លាប់​មិន​ប្រែប្រួល។ ចំពោះ​ព័ត៌មាន​អំពី​ការ​បញ្ចប់​កុងត្រា​ជាមួយប៉ុស្តិ៍លេខ៣ គឺនៅតែមិនមានអ្វីថ្មីនោះទេត្រូវតែរង់ចាំតាមដាន ។

ថ្មីៗនេះ Mint Chalida បានចូលរួមក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី ROADthip ដោយមានអ្នករៀបចំកម្មវិធី Ja Yossinee ជាអ្នកសម្របសម្រួល។ ក្នុងនោះដែរ គេក៏បានសរសើរ​រូបរាង​ថ្មី​របស់​តារា​ស្រី Mintជាមួយពណ៌សក់ថ្មី។
After Footer (Active) - damrei Mr1 Zone2
ប៉ុន្តែបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងតម្លៃថានាងបានចំណាយលុយជាង ៣៧,០០០ បាតលើការប្ដូរពណ៌សក់ដែល ធ្វើឱ្យមិត្តសម្លាញ់ដូចជា Margie ស្រឡាំងកាំង តែគាត់មិនអាចជេរមិត្តរបស់គាត់បានទេ ព្រោះគាត់ធ្លាប់ធ្វើខុសពីមុន ទើបយល់ចិត្តគ្នា ផងដែរ។
Eriya