មិនមែនជារឿងងាយស្រួលទេ Korn Narongdet និយាយពីអាថ៌កំបាំងរក្សាស្នេហ៍ជាមួយ Sririta បានមកដល់សព្វថ្ងៃហើយពេលនេះក៏ត្រៀមនិងយក…..! មានវីដេអូ
ព្រោះតែងតែបានឃើញពីសកម្មភាពឬរូបភាពរ៉ូមែនទិកនៅលើបណ្ដាញសង្គមជាញឹកញាប់ ដើម្បីអោយហ្វេនៗតាមដានក្នុង IG បានមើលទាំងអស់គ្នា ហើយពេលខ្លះក៏ធ្វើអោយអ្នកខ្លះចង់ដឹងថាគូរស្វាមីភរិយាយ៉ាង Korn Narongdet និង Sririta Jensen មានអាថ៌កំបាំងអ្វីក្នុងការថែរក្សាក្ដីស្នេហ៍អោយនៅស្ថិតថេរបែបនេះ
ជាក់ស្ដែងអ្នកសារពត៌មានបានមានឱកាសជួបនិងអ្នកម៉ាក់រូបស្រស់ Sririta ហើយនិងស្វាមីកំពូលសង្ហា Korn ក្នុងកម្មវិធី RAIMON LAND Luxury Reimagined ទើបមិនអោយឱកាសកន្លងផុតទៅ សុំសម្ភាសន៍ពតត៌មានខ្លះរួមទាំងការរីកចម្រើនលូតលាស់របស់អូន Kawin នឹងផែនការណ៍យកប្អូនមួយទៀតអោយ Kawin ទៀតផង
“Sririta ស្រលាញ់ស្វាមីរបស់ខ្ញុំខ្លាំងណាស់ ព្រោះតែគាត់ជាមនុស្សស្មើរចុងស្មើរដើមហើយមានភាពគួអោយស្រលាញ់ជាច្រើនយ៉ាង ពេលដែលគាត់ធ្វើគ្រប់យ៉ាងបែបនេះធ្វើអោយយើងទទួលបាននូវអារម្មណ៍ថាគាត់សំខាន់និងគួអោយស្រលាញ់បែបនេះទើបខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីអោយគាត់មានក្ដីសុខដូចគ្នា បើមានអ្វីដែលធ្វើអោយគាត់សប្បាយចិត្តនឹងមានក្ដីសុខបាន Sririta ព្យាយាមធ្វើអោយអស់ពីចិត្ត
ពេលនេះត្រៀមខ្លួនរួចហើយក្នុងការយកប្អូនអោយ Kawin គ្រាន់តែចាំមើលពេលវេលាល្អមកដល់តែប៉ុណ្ណោះ (សើច) យើងទាំងពីរនាក់រីករាយនិងទទួលយកសមាជិកថ្មីម្នាក់ទៀតព្រោះប្រសិនបើយើងមានប្អូនអោយ Kawin នោះយើងនិងបានបង្រៀនអោយគាត់យល់ពីការចែករំលែក ចង់បានតែពីរនាក់ទេប្រុសឬស្រីក៏បានទាំងអស់”
អត្ថបទដោយ : នីត្តា















