ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កម្មវិធីកម្សាន្តប៉ុស្ដិ៍ទូរទស្សន៍ថៃ «The Wall Song» បានពញ្ញាក់អារម្មណ៍ទស្សនិកជន និងអ្នកគាំទ្រដោយបាន អញ្ជើញតារាស្រី Cheer និង តារាចម្រៀងប្រុស Golf Pichaya ដែលអ្នកទាំងពីរគឺជាអតីតគូស្នេហ៍ មកច្រៀងជាមួយគ្នា ធ្វើឲ្យគ្រប់គ្នាឃើញហើយពិតជាភ្ញាក់ផ្អើល សូម្បីតែសាមុីខ្លួនទាំងពីរក៏ភ្ញាក់ផ្អើលខ្លាំងដែរ។

យ៉ាងណាមិញ ក្រោយពេលត្រូវកម្មវិធី Surprise ឲ្យច្រៀងជាមួយគ្នាបែបនេះរួចមក តារាស្រី Cheer បានចេញមុខទម្លាយពីអារម្មណ៍របស់ខ្លួនក្នុងការឡាយ ពេលឃើញអតីតគូស្នេហ៍មក Surprise បែបនេះ នាងពិតជាភ្ញាក់ផ្អើលខ្លាំងស្ទើរស្រក់ទឹកភ្នែក ដោយមិននឹកគិតថា Golf Pichaya មកពញ្ញាក់អារម្មណ៍នាងបែបនេះ។
មិនត្រឹមតែប៉ុនណោះ Cheer បានបញ្ជាក់យ៉ាងដូច្នេះទៀតថា នាងពិតជាសប្បាយចិត្ត ដែល Golf មកជាអ្នកចម្រៀងនៅថ្ងៃនោះ ហើយនាងក៏អរគុណសម្រាប់មិត្តភាពដែលមានឱ្យគ្នានៅពេលនោះផងដែរ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី