កូនស្រក់ទឹកភ្នែក! អតីតស្វាមីពិធីការិនី គង់ សុជាតិ មកមង្គលការកូនប្រុស និងជូនពរពាក្យដ៏មានន័យ!(មានរូបភាព)
ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ គឺជាថ្ងៃមង្គលការកូនប្រុសច្បងអ្នកនាង គង់ សុជាតិ ឈ្មោះ ម៉ៅ សាល់ភាពបុត្រ ដែលក្នុងនោះយើងក៏បានឃើញវត្តមានភ្ញៀវកិត្តិយសជាច្រើនសុទ្ធសឹងតែជាអ្នកមានមុខមានមាត់ក្នុងសង្គម និងក្នុងវិស័យសិល្បៈជាច្រើន។

យ៉ាងណាមិញអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ នៅក្នុងកម្មវិធីមង្គលការនោះ យើងក៏បានឃើញវត្តមានលោក ម៉ៅ សាល់ភាព ដែលជាអតីតស្វាមីអ្នកនាង គង់ សុជាតិ ក៏បានបង្ហាញវត្តមានចូលរួមថ្ងៃមង្គលកូនប្រុសដោយផ្ទាល់ និងបានកាត់សក់ជូនពរកូនទាំងពីរឡើងរំភើបស្រក់ទឹកភ្នែក ថែមទាំងបង្ហោះសារជូនពរកូនប្រុស និង កូនប្រសាស្រីក្នុងថ្ងៃមង្គលយ៉ាងមានអត្ថន័យទៀតថា៖
«សូមឱ្យកូនទាំង ២ នាក់មានសុភមង្គល និង ស្រឡាញ់គ្នាជានិរន្ដរ៍ Love you … Both Salpheap»
គួរបញ្ជាក់ផងដែរថា អ្នកនាង គង់ សុជាតិ និងលោក ម៉ៅ សាល់ភាព មានចំណងអាពាហ៍ពិពាហ៍ជាមួយគ្នាបន្សល់ទុកនូវកូនប្រុសម្នាក់ និង ស្រីម្នាក់ ហើយក្រោយពេលផ្ដាច់និស្ស័យប្ដីប្រពន្ធ កូនទាំងពីរក៏ត្រូវអ្នកនាង គង់ សុជាតិ និងស្វាមីក្រោយលោក ជា វិបុល ជាអ្នកមើលថែទាំផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី