ជាការពិតណាស់ កន្លងទៅជិតកន្លះខែហើយ ដែលកំពូលតារាសម្ដែងស្រី Pancake និង ស្វាមីជាឧត្តមសេនីយ៍ Sak Soonthorn បានចាប់ដៃគ្នាចូលរោងការកសាងគ្រួសារ ហើយក្រោយរៀបមង្គលការរួច ហ្វេនៗនិងមហាជនជាច្រើនក៏ចង់ដឹងថាតើតារាស្រី Pancake នៅតែបន្ដការងារសិល្បៈទៀតឬក៏យ៉ាងណា។

ក្នុងនោះផងដែរ តាមការបញ្ជាក់របស់តារាស្រីរូបនេះ កាលពីពេលថ្មីៗកន្លងទៅនេះ នាងបាននិយាយថា នាងបាននិយាយរឿងនេះជាមួយស្វាមី ហើយស្វាមីរបស់នាងក៏មិនបានហាមឃាត ហើយកាន់តែជំរុញឲ្យនាងធ្វើការងារដែលខ្លួនឯងស្រលាញ់ ព្រោះម្នាក់ៗមានតួនាទី និង ការងាររៀងៗខ្លួន ពោរគឺនាងនៅតែបន្ដអាជីពសិល្បៈក្រោយរៀបមង្គលការ ព្រោះស្វាមីនៅតែផ្ដល់កម្លាំងចិត្តឲ្យ។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសរសើរទឹកចិត្តស្វាមីតារាស្រីរូបនេះ ហើយគ្រប់គ្នាក៏កំពុងតែទន្ទឹងរង់ចាំស្នាដៃថ្មីៗរបស់តារាស្រីរូបនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖




អត្ថបទដោយ៖ស៊ីវលី