Leeminho ភ្ញាក់ឡើងជាមួយ Surprise ដែលគេរៀបចំអោយដល់ក្នុងផ្ទះ! រីករាយថ្ងៃកំណើតអាយដល់!!

ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃកំណើតរបស់តារាសម្តែងប្រុសកូរ៉េខាងត្បូងដែលហ្វែនៗនៅកម្ពុជាយើងស្គាល់យ៉ាងច្បាស់ ហើយគាំទ្រគាត់យ៉ាងសម្បើម។ លោក leeminho របស់យើងពេលនេះមានអាយុ ៣៥ ឆ្នាំពេញជាបរិបូរណ៍ហើយ ដោយនៅក្នុងថ្ងៃដ៏ពិសេសនេះមិត្តភក្តិជិតស្និតនិងហ្វែនៗនៅប្រទេសកូរ៉េរបស់គាត់បានធ្វើ surprise ដ៏អស្ចារ្យមួយជូនគាត់។
យើងអាចឃើញបានដោយសាតារាប្រុសឆ្នើមបានផុសរូបជាច្រើនសន្លឹកចូលក្នុងអ៊ិនស្តាក្រាមហើយបានសសេរជា Caption ថា “Thx minoz im so happy today 😘😘🥰🥰 go to space🔥” ដែលមានន័យថាអរគុណច្រើនហ្វែនៗ ខ្ញុំសប្បាយចិត្តណាស់ថ្ងៃនេះ 😘😘🥰🥰 បានទៅក្នុងលំហ🔥។

After Footer (Active) - damrei Mr1 Zone2

គេរៀបចំបន្ទប់កម្មវិធីអោយ leeminho យ៉ាងស្រស់ស្អាតតាមស្តាយល៍ដែលតារាប្រុសចូលចិត្តបំផុត ងាកមកមើលកាដូដែលហ្វែនៗផ្ញើរជូនគាត់វិញគឺថាពេញបន្ទាប់ហើយហៀរដល់ខាងក្រៅទៀត។ ឆ្នាំនេះតួឯកប្រុសមិនចេះធ្លាក់កូដរូបនេះទទួលបានការស្រលាញ់ពីទស្សនិកជនយ៉ាងច្រើនសន្ធឹកសន្ធាប់ Happy Birthday Idol!! Happy Leeminho Day!!

អត្ថបទដោយ សា