urassayas ជាកំពូលតារាស្រីម្នាក់ដែលល្បីល្បាញបំផុតនាពេលបច្ចុប្បន្ន នាងលេងរឿងអ្វីក៏ផ្ទុះហើយទទួលបានការគាំទ្រពីសំណាក់ហ្វែនៗទាំងក្នុងនិងក្រៅប្រទេសជានិច្ច។ ការខិតខំប្រឹងប្រែងធ្វើការងារអោយល្អរបស់តារាស្រីបានធ្វើអោយតារាងការងាររបស់នាងពេញឆ្លងឆ្នាំ ហើយរកបានចំណូលមហាសាលជារៀងរាល់ឆ្នាំ។
បើអោយបែងចែកជាប្រភេទៗតម្លៃខ្លួនរបស់កញ្ញា urassayas ស្ថិតនៅក្នុងលំដាប់ទី ៥ នៃតារាស្រីដែលរកចំណូលបានច្រើនហើយមានតម្លៃខ្លួនថ្លៃបំផុតរបស់ប្រទេសថៃ។ ការងារសម្តែងរឿងមួយវគ្គនាងទទួលបាន ៨៥០០០បាត (មួយរឿងមានច្រើនវគ្គ) ចំណែកការងារចេញតាមកម្មវិធីផ្សេងៗរបស់ យ៉ាយ៉ា នាងគិតមួយកម្មវិធី ៣០០០០០ បាត។
ចុងក្រោយចំពោះការងារជាតារាផ្សព្វផ្សាយផលិតផល (Presenter) នាងគិតផលិតផលមួយតម្លៃ ៩ ០០០ ០០០ បាត ជាតម្លៃដែលចាត់ទុកថាថ្ងៃខ្លាំង ប៉ុន្តែម្ចាស់ប្រែន ម្ចាស់កម្មវិធីមិនដែលរអ៊ូសូម្បីមួយម៉ាត លើសពីនេះទៅទៀតពួកគេនិយាយថាអស់ប៉ុណ្ណាក៏ព្រមអោយតែបានរួមការងារជាមួយយ៉ាយ៉ា ព្រោះនាងគឺ THE BEST។
អត្ថបទដោយ សា




