ពិធីការិនី យុគ ចិន្ដា ស្រាប់តែនិយាយបែបនេះ ក្រោយឃើញ គង់ សុជាតិ មានកូនប្រសាទាំងវ័យក្មេង!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ សុជាតិ ដែលអ្នកទាំងពីរមិនត្រឹមតែមានអាជីពជាពិធីការិនីដ៏ឆ្អើមដូចគ្នានោះទេ ហើយក៏ជាមិត្តសម្លាញ់និងគ្នាដែរ ហើយកាលពីថ្ងៃមង្គលការកូនប្រុសច្បងអ្នកនាង គង់ សុជាតិ កន្លងទៅថ្មីៗនេះ យើងក៏បានឃើញអ្នកនាង យុគ ចិន្តា និងគ្រួសារទៅចូលរួមអបអរសាទរផងដែរ។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង​ គឺនៅពេលដែលអ្នកនាង យុគ ចិន្តា បានមិត្តសម្លាញ់ខ្លួនអ្នកនាង គង់ សុជាតិ ស្រាប់តែមានកូនប្រសាទាំងវ័យក្មេងបែបនេះ អ្នកនាងក៏បានបង្ហើបថា អ្នកនាងក៏មានចិត្តចង់បានកូនប្រសាដូចមិត្តសម្លាញ់ដែរ តែទាស់ត្រង់កូនស្រីនៅក្មេងមិនទាន់រៀនចប់ចុងចប់ដើមនៅឡើង។

យ៉ាងណាមិញ ទោះបីជាអ្នកនាង យុគ ចិន្តា បានសម្ដែងអារម្មណ៍បែបនេះក៏ពិតមែន តែអ្នកនាងក៏មិនភ្លេចអបអរសាទរ និងជូនពរដល់គូស្វាមីភរិយាថ្មីថ្មោងក្នុងថ្ងៃពិសេសនោះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី