ដែលម្តាយលោក Weir19 ប្រញ៉ាប់បើកបង្ហាញមុខមិត្តស្រីថ្មីរបស់កូនប្រុសព្រោះជិតដល់ថ្ងៃពិសេស!! ល្បីថាតារាប្រុសរបស់យើងត្រៀមចូលរោងកាខែក្រោយ!

បានធ្វើអោយពត៌មានគ្រប់ផេក គ្រប់មធ្យោបាយកក្រើកមិនស្ទើរទេសម្រាប់ប្រធានបទម្តាយរបស់តារាប្រុសផុសបង្ហាញមុខអនាគតកូនប្រសារដោយខ្លួនឯងនៅក្នុងអ៊ិនស្តាក្រាមរបស់គាត់។ រហូតមកទល់ពេលនេះរឿងនេះនៅតែក្លាយជារឿងដែលគ្រប់គ្នានិយាយដល់ ចុងក្រោយមានពត៌មានថ្មីចេញថាលោក Weir19 និងមិត្តស្រីកំពុងត្រៀមខ្លួនចូលរោងកាខែក្រោយនេះ។

ក្តៅៗថ្មីៗថ្ងៃនេះមានផេកតាមសឺបរឿងផ្ទាល់ខ្លួនរបស់តារាថៃមួយបានផុសប្រាប់អំពីតម្រុយដែលពួកគេទទួលបាន មានភាគរយច្រើនបំផុតដែលគូស្នេហាក្រៅវិស័យសិល្ប:របស់តួឯកប្រុសបុស្តិ៍លេខ៧ដ៏សែនល្បីល្បាញរូបនេះនឹងចេញប្រកាសថារៀបកម្មវិធីអាពារហ៍ពិពាហ៍ក្នុងខែកក្កដាខាងមុខនេះ ពីព្រោះអ្នកតាមសឺបការណ៍ទាំងនោះចាប់បានថាសមាជិកក្រុមគ្រួសារទាំងពីបាននាំគ្នាទាក់ទងអ្នកជំនាញ់ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ជាច្រើននាក់។

អាចនិយាយបានថាដែលម្តាយរបស់លោក Weir19 ចេញមុខបើកបង្ហាញមុខមិត្តស្រីរបស់កូនប្រុសដោយខ្លនឯងបែបនេះដោយសាគាត់ប្រាកដចិត្តហើយថានាងនេះហើយជាកូនប្រសារយ៉ាងពិតប្រាកដ។ អ្នកខ្លះជឿងថាខែក្រោយមែន អ្នកខ្លះគិតថាខែក្រោយធ្វើមិនទាន់ទេមិនគួរអោយជឿង ពេលនេះអ្នកគាំទ្រទាំងអស់កំពុងរងចាំស្តាប់ដំណឹងនេះចេញពីមាត់របស់គ្រួសានិងសាមីខ្លួនទាំងពីរដោយផ្ទាល់។

អត្ថបទដោយ សា