គ្មានពេលទំនេរត្រៀមរៀបចំពិធីរៀបការទេ បើ Mark Prin និង Kimmy Kimberley លែងថតរឿងម្ដងពីរក្នុងពេលតែមួយ!

Mark Prin និង Kimmy Kimberley គ្រោងនឹងរៀបការនៅចុងឆ្នាំ 2023 បន្ទាប់ពីមានទំនាក់ទំនងស្នេហាអស់រយៈពេល 8 ឆ្នាំ។ ឆ្នាំ​នេះ​អ្នក​ទាំង​ពីរ​កំពុង​ថត​រឿង​ថ្មី​២​រឿង​ក្នុង​ពេល​តែ​មួយ ។ Mark Prin តារា​ប្រុស​សង្ហា​រូប​នេះ​ចាប់​ផ្ដើម​ថត​រឿង​ភាគ​ថ្មី​រឿង “Tai Ngao Tawan” ជាមួយBow Maylada អស់​រយៈពេល​ជា​ច្រើន​ខែ។ កាលពីសប្តាហ៍មុន Mark Prin ក៏បានចាប់ផ្តើមថតគម្រោងថ្មីមួយទៀត “Love at First Night” ជាមួយ Yaya Urassaya យោងតាមបទសម្ភាសន៍ចុងក្រោយរបស់លោក។

ចំណែកឯ Kimmy Kimberley យោងតាមផលិតករ/អ្នកដឹកនាំរឿង Chudapha រឿងភាគថ្មីរបស់ Mario Maurer និង Kimmy Kimberley មានចំណងជើងថា “Loyal Doctor” បានបញ្ចប់ការថតរបស់ខ្លួនចំនួន 50 ភាគរយ។ នៅពេលនេះ តារាស្រីរូបនេះ ក៏កំពុងថតរឿងថ្មីមួយទៀត គឺរឿង “Sueb Lub Mor Rabat” ជាមួយ Nadech Kugimiya។
Eriya