បើកសារបងថ្លៃ nottvisrut និងភរិយាសសេរទៅកាន់កញ្ញា patriciagood ដែលកំពុងក្លាយជាកូនក្រមុំរបស់ប្អូនប្រុស!
សេចក្តីប្រកាសប្រាប់ដំណឹងល្អរបស់លោក notevises និងកញ្ញា patriciagood ដែលនឹងមានពិធីអាពារហ៍ពិពារហ៍ជាមួយគ្នាក្នុងពេលឆាប់ៗ បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាបីឆ្នាំ។ ពត៌មានរបស់ពួកគេបានធ្វើអោយពត៌មានថៃ និងសង្គមទាំងមូលភ្ញាក់ផ្អើលតែក៏សប្បាយចិត្តដោយបាននាំគ្នាចូលមកសម្តែងក្តីរីករាយជាមួយគូស្នេហ៍មួយគូនេះយ៉ាងច្រើនកុះករ។
ដោយឡែកងាកមកមើលសមាជិកគ្រួសាររបស់ត្រកូលអភិជនហើយជាបងប្រុសបង្កើតតែម្នាក់ និងបងស្រីថ្លៃជាតារាល្បីវិញបានធ្វើការទទួលស្វាគមន៍សមាជិកថ្មីយ៉ាងកក់ក្តៅយើងប្រកបដោយក្តីរីករាយបំផុត។ លោក nottvisrut បានចូលខមមិនថា “Welcome to our little family!! 🥳” ចំណែកអ្នកនាង homismaterialgirl វិញខមមិនអ៊ីម៉ូជិខ្លីតែអត្ថន័យកប់ៗ 🧸❤️🧸។
បណ្តាលអោយបរិយាកាសនៅក្នុងអ៊ិនស្តាក្រាមរបស់លោក Note និងអនាគតភរិយា patriciagood ពោពេញដោយភាពកក់ក្តៅ សុភមង្គលគ្រួសារធំដែលមនុស្សជាច្រើនប្រាថ្នាចង់បាន។ ហ្វែនៗឃើញហើយនាំគ្នាចូលខមមិនឆ្លងឆ្លើយជាមួយលោក នូត និងអ្នកនាង Chompoo ស្ងប់ស្ងែងក៏ដូចជាសសើរពីទឹកចិត្តស្រលាញ់ស្វាគមន៍ដែលពួកគេមានចំពោះសមាជិកថ្មី។
អត្ថបទដោយ សា





