រវល់យ៉ាងណាក៏មិត្តសម្លាញ់ James Jirayu, Boy Pakorn, និង Alek Teeradetchមិនភ្លេចនាំមិត្តស្រីដើរលេងកម្សាន្ត!
តារាប្រុសសង្ហា៣រូប James Jirayu, Boy Pakorn, និង Alek Teeradetch ដែលជាមិត្តល្អនឹងគ្នាជាច្រើនឆ្នាំមកហើយ ពេលនេះពួកគេទាំំងបីសុទ្ធតែមានមិត្តស្រីរៀងៗខ្លួន។ ប៉ុន្មានថ្ងៃមុននេះ James Jirayu ទទួលទានអាហារពេលល្ងាចជាមួយមិត្តស្រី Nong Foam និងមិត្តភក្តិផ្សេងទៀតផងដែរ។ 
Boy Pakorn និង Faye Pornpawee បានបង្ហោះរូបថតរបស់ពួកគេកំពុងមានពេលវេលាដ៏គួរឱ្យស្រឡាញ់នៅប្រទេសសិង្ហបុរីជាមួយគ្នា។
After Footer (Active) - damrei Mr1 Zone2
ចំណែក Alek Teeradetch បានធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយមិត្តស្រីដ៏ស្រស់ស្អាត Bow Maylada ។ ពួកគេបានចែករំលែករូបថតដ៏ស្រស់ស្អាត និងពេលវេលាដ៏អស្ចារ្យជាច្រើននៅលើ Instagram របស់ពួកគេ។Eriya


