ទទួលការងារមួយស្មើគេធ្វើការ ១០ មុខ!! លំអិដតម្លៃខ្លួនរបស់កំពូលតារាស្រី chomismaterialgirl បន្ទាប់ពីមានកូនស្រីម្នាក់បន្ថែមទៀត!

chomismaterialgirl ជាកំពូលតារាស្រីម្នាក់ដែលល្បីល្បាញបំផុតនាពេលបច្ចុប្បន្ន នាងលេងរឿងអ្វីក៏ផ្ទុះហើយទទួលបានការគាំទ្រពីសំណាក់ហ្វែនៗទាំងក្នុងនិងក្រៅប្រទេសជានិច្ច។ នាងធ្វើការងារក្នុងវិស័យសិល្ប:មកយូច្រើនឆ្នាំណាស់រហូតលុយមិនមែនជាគោលដៅដែលបណ្តាលអោយនាងធ្វើការឡើយ ហើយក្រោយពីបានក្លាយខ្លួនជាម្តាយរបស់គេតារាស្រីរបស់យើងកាន់តែកាត់បន្ថយចំនួនការងារសិល្ប:បន្ថែមមួយកម្រិតទៀត នាងធ្វើតែការងារណាដែលនាងចូលចិត្តនិងចង់ធ្វើតែប៉ុននោះ។
បើអោយបែងចែកជាប្រភេទៗតម្លៃខ្លួនរបស់អ្នកនាង chomismaterialgirl ស្ថិតនៅក្នុងលំដាប់ទី ២ នៃតារាស្រីដែលរកចំណូលបានច្រើនហើយមានតម្លៃខ្លួនថ្លៃបំផុតរបស់ប្រទេសថៃ។ ការងារសម្តែងរឿងមួយវគ្គនាងទទួលបាន ១៥០០០០បាត (មួយរឿងមានច្រើនវគ្គ) ចំណែកការងារចេញតាមកម្មវិធីផ្សេងៗរបស់ chomismaterialgirl នាងគិតមួយកម្មវិធីចាប់ពី ២០០០០០ បាត។
ចុងក្រោយចំពោះការងារជាតារាផ្សព្វផ្សាយផលិតផល (Presenter) នាងគិតផលិតផលមួយតម្លៃ ១០ ០០០ ០០០ បាត ហើយសម្រាប់អ្នកដែលចង់ជួលនាងជាលក្ខណ:គ្រួសារក៏គិតលេខគុណតាមចំនួនមនុស្សនិងតម្លៃដែលនាងបានផ្តល់អោយខាងលើបាន មិននិយាយក៏ដឹងថាតម្លៃខ្លួនគ្រួសាររបស់នាងគឺមហាសាល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា