ភ្ញាក់ផ្អើលខ្លាំងមិននឹកស្មានថាធ្ងន់ធ្ងរដល់ថ្នាក់នេះសោះ!! តារាចម្រៀងស្រី bitoeyrsiam X-ray ឃើញសាច់កាចខណ:ពេលត្រូវធ្វើដំណើរទៅប្រគុំតន្ត្រីនៅអឺរ៉ុបខែក្រោយ!
ទាំងតារាស្រីផ្ទាល់ ទាំងក្រុមគ្រួសាររបស់អ្នកនាង Bitoeyrsiam មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលទទួលបានដំណឹងពីជម្ងឺដែលនាងកំពុងប្រឈមមុខ។ ដំបូងគិតថាខ្លួនឯងកើតជម្ងឺកូវីដ១៩ ប៉ុន្តែផ្ទុយស្រឡះវាសាច់ដុំដុះដែលកាចសាហាវអាចមានគ្រោះថ្នាក់ខ្លាំងសោះ!

យប់មិញនេះអ្នកនាង Bitoeyrsiam បានបង្ហោះរូបខ្លួនកំពុងសម្រាកព្យាបាលជម្ងឺហើយបានសសេរប្រាប់ពីសាច់រឿងដែលមិនគួរអោយជឿយ៉ាងវែងអន្លាយថា “ដំបូងមិនសូវស្រួលខ្លនគិតថាខ្លួនឯងកើតជម្ងឺកូវីដ១៩ជាលើកទី២ ប៉ុន្តែទៅត្រួត ATK និង PCR លទ្ធផលចេញមកអវិជ្ជមានក៏ត្រឡប់មកផ្ទះវិញទាំងធូទ្រូង។ ពីរបីថ្ងៃកន្លងផុតទៅអាការ:មិនធូស្បើយសូម្បីបន្តិញខ្ញុំក៏បានអោយកូននិង ស្វាមីជូនមកមន្ទីពេទ្រ ….
ប្រាប់លក្ខណ:សុខភាពហើយពេទ្យណែនាំអោយចូលធ្វើ X-ray ហើយលទ្ធផលគឺធ្វើអោយពួកយើងស្លុតចិត្តជាខ្លាំង ព្រោះពេទ្យពិនិត្យឃើញមានដុំសាច់ដុះក្នុងច្រមុះ (ឬសដូងច្រមុះ) ដែលទុកយូមិនបានត្រូវវះកាត់អោយបានឆាប់រហ័ស។ ពេលនេះអោយពេទ្យរក្សាធម្មតាៗសិនពីព្រោះខែក្រោយត្រូវទៅរៀបចំការប្រគុំតន្ត្រីមួយខែពេញនៅទ្វីបអឺរ៉ុប បើវះកាត់ភ្លាមៗខ្ញុំត្រូវនូវរក្សាក្នុងមន្ទីពេទ្យរយ:ពេលយូហើយមិនអាចទៅធ្វើការបាន” ។
ឃើញផុសរបស់នាងហើយក្រុមមិត្តភក្តិក្នុងវិស័យសិល្ប:ក៏ភ្ញាក់ផ្អើលមិនចាញ់នាងប៉ុន្មានដែល គ្រប់គ្នាបានចូលមកខមមិនសម្តែងក្តីបារម្មណ៍ ហើយជូនពអោយ Bitoeyrsiam ឆាប់ធូស្បើយ ឆាប់បានទៅធ្វើការដែលនាងរងចាំអស់រយ:ពេលពីរឆ្នាំ ហើយឆាប់បានត្រឡប់មកវះកាត់ដុំសាច់កាចនោះចោល។
អត្ថបទដោយ សា




